• 2020-10-14 02:17:18
  • បាល់ទាត់

ក្ដៅៗ Neymar ធ្វើ​បាន Hat-Trick នាំ​ប្រេស៊ីល​ឈ្នះ​ប៉េរូ​​ក្នុង​វគ្គ​ជម្រុះ WC មុន​នេះ

  • 2020-10-14 02:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Neymar ​អាច​ធ្វើ​បាន​៣​គ្រាប់​តែ​ម្នាក់​តែ ជួយ​ប្រេស៊ីល​យក​ឈ្នះ​ប៉េរូ​មុន​នេះ ៤-២ ក្នុង​វគ្គ​ជម្រុះ​ World Cup នៅ​តំបន់ CONMEBOL។

ក្នុង​ការ​ប្រកួត​ប៉េរូ​ជា​អ្នក​បើក​ឆាក​រក​គ្រាប់​បាន​មុន​ដោយ​កីឡាករ Andre Carrillo នៅ​នាទី​ទី​៦ មុន​ពេល Neymar តាម​ស្មើ​ឲ្យ​ប្រេស៊ីល​វិញ​ដោយ​បាល់​ប៉េណាល់ទី​នាទី​ទី​២៨។ ឈាន​ដល់​វគ្គ​ទី​ពីរ​កីឡាករ Renato Tapia ស៊ុត​ឲ្យ​ប៉េរ៉ូ​នាំ​មុខ​សារ​ជា​ថ្មី​នា​នាទី​ទី​៥៩។

យ៉ាងណាមិញ ប្រេស៊ីល​មិន​ឈរ​ឱប​ដៃ​មើល​ឡើយ​ដោយ​វាយ​បក​រក​បាន​៣​គ្រាប់​វិញ​ផ្ទួន​ៗ។ Neymar បាន​​ទាត់​បញ្ចូល​ទី​២​គ្រាប់​បន្ថែម​ទៀត (ក្នុង​នោះ​មួយ​គ្រាប់​ដោយ​បាល់​ប៉េណាល់ទី) ខណៈ​មួយ​គ្រាប់​ចុងក្រោយធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Richarlison។ នៅ​ចុង​ម៉ោង​កីឡាករ​របស់​ប៉េរូ​២​នាក់​ទទួល​បាន​កាត​ក្រហម​​គឺ​កីឡាករ Carlos Caceda និង Carlos Zambrano៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម