• 2020-10-14 01:50:42
  • បាល់ទាត់

អេស្ប៉ាញ​ចាញ់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​ដោយ​សារ​អ៊ុយក្រែន

  • 2020-10-14 01:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​​បាន​​ចាញ់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​ ដោយ​សារ​អ៊ុយក្រែន​កាល​ពី​យប់​មិញ​ក្នុង​លទ្ធផល ១-០ ក្នុង​ពាន​រង្វាន់ UEFA Nations League ។

ក្នុង​ការ​​ប្រកួត​នេះ​អេស្ប៉ាញ​មាន​​​ឱកាស​ទាត់​​​សរុប​ដល់​ទៅ​២១​ជើង ប៉ុន្តែ​​អ៊ុយក្រែន​ត្រូវ​ការ​តែ​​មួយ​គ្រាប់​ប៉ុណ្ណោះ​ដើម្បី​យក​ជ័យជម្នះ។ ​មួយ​គ្រាប់​របស់​អ៊ុយក្រែន​ធ្វើ​បាន​ដោយ​កីឡាករ​បម្រុង Viktor Tsygankov ទម្លុះ​ដៃ​អ្នក​ចាំ​ទី​ David de Gea។

ត្បិត​តែ​បរាជ័យ​​មែន​ តែ​អេស្ប៉ាញ​​នៅ​បន្ត​ឈរ​កំពូល​តារាង​ League A Group 4 មាន​៧​ពិន្ទុ លើ​អាល្លឺម៉ង់​ដែល​នៅ​លេខ​​ពីរ​ លេង​ស្មើ​គ្នា​ជាមួយ​​ស្វីស​យប់​មិញ ៣-៣៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់