- 2020-10-13 14:43:14
- ព័ត៌មាន
Ronaldo កើតកូវីដ-១៩ ចំពេលព័រទុយហ្គាល់ ត្រៀមប៉ះស៊ុយអែត
- 2020-10-13 14:43:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo កើតកូវីដ-១៩ ចំពេលព័រទុយហ្គាល់ ត្រៀមប៉ះស៊ុយអែត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ នេះបើតាមប្រកាសរបស់សមាគមបាល់ទាត់ព័រទុយហ្គាល់ក្នុងយប់នេះ (ម៉ោងនៅកម្ពុជា)។
ខាងសមាគមបាល់ទាត់មិនបានរៀបរាប់ច្រើនទេ ដោយគ្រាន់តែលើកឡើងថា ខ្សែប្រយុទ្ធរូបនេះមានអាការៈធូរស្រាល ហើយមានសុខភាពល្អជាធម្មតា ប៉ុន្តែត្រូវដាក់នៅឲ្យដាច់ដោយឡែកពីគេ។
ចំណែកឯមិត្តរួមក្រុមរបស់ Ronaldo ដទៃទៀត មិនបានរកឃើញជំងឺនេះទេ ហើយហ្វឹកហាត់ជាមួយគ្រូបង្វឹកលោក Fernando Santos ជាធម្មតា ដើម្បីត្រៀមប៉ះជាមួយក្រុមជម្រើសជាតិស៊ុយអែតនៅយប់ថ្ងៃពុធស្អែកនេះ៕
ប្រភព៖ សមាគមបាល់ទាត់ព័រទុយហ្គាល់