• 2020-10-13 08:14:59
  • បាល់ទះ

​ល្អ​មែន! ការ​បញ្ចេញ​សមត្ថភាព​នៅ​លីគ​កំពូល​ថៃ​​របស់ ស្នា​លេខ ២០ ​វិសាខា

  • 2020-10-13 08:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដូវ​កាល ២០១៩ – ២០២០ ស្នា​លេខ ២០ របស់​វិសាខា ដែល​មាន​ឈ្មោះ​ពេញ​ ​វឿន វាសនា បាន​​ចូល​លេង​លីគ​កំពូល​របស់​ថៃ ក្លឹប Prince Finance ជាមួយ​ការ​បង្ហាញ​សមត្ថភាព​លេចធ្លោខ្លាំង​​នៅ​ទីនោះ​​។

​ស្នា​លេខ ២០ ​វិសាខា​ ​ក៏​បាន​ចេញ​លេង​នៅ​តាម​តារាង​ខាង​​ក្រៅ​បាន ពីរ​ប្រកួត​ផង​ដែរ ក្រោយ​ត្រឡប់ ​ពី​​​ស៊ីហ្គេម និង​​​លេង​នៅ​លីគ​ថៃ ដែល​ពេល​នោះ​មហាជន​មាន​ការ​ស្ងើចសរសើរ​​ថា ល្អ​​ទាំង​ការ​ចាប់​សេវា ​វ៉ៃ​ផ្ដាច់ ​​និង​ការ​​ធ្វើ​រនាំង​ ។ យ៉ាង​ណា​ការ​ចូលរួម​របស់​ស្មាត់​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ ​ក៏​ត្រូវ​បាន​លោក សាន សុក្រិត​ ដែល​ជា​គ្រូ​បង្វឹក​ មើល​ឃើញ​ថា ល្អ​ខ្លាំង​ត្រង់​ការ​ឈោង​វ៉ៃ​លើ​បាំង​។ ​

​​និយាយ​ពី​ការ​បញ្ចេញ​សមត្ថភាព​របស់​ ស្នា លេខ​២០ ​វិសាខា​ ​នៅ​លីគ​កំពូល​ថៃ​វិញ​ក៏​មិន​ណយ​ដែរ​ ​គេ​ត្រូវ​បាន​ក្លឹប​ថៃ​ដាក់​ឲ្យ​លេង​​តំណែង​សំខាន់​ក្នុង​ក្រុម និង​បង្ហាញ​ចេញ​នូវ​ភាព​លេចធ្លោ​ផង​ដែរ។

​តោះ​! ចង់​ដឹង​ថា វឿន វាសនា ល្អ​កម្រិត​ណា​​កាល​លេង​នៅ​លីគ​ថៃ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់