• 2020-10-12 11:40:00
  • ព័ត៌មាន

មាន​តែ​កីឡាករ​អ៊ុយរុយហ្គាយ ៤រូប​ទេ ដែល​កំពុង​លេង​ និង​ធ្លាប់​លេង​នៅ Man Utd

  • 2020-10-12 11:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​បិសាច​ក្រហម​ Mancheaster United មាន​តែ​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ ៤រូប​ប៉ុណ្ណោះ ដែល​រួមរស់​ជាមួយ​ក្លឹប​នៃ​ក្រុង​មេនឆេស្ទើរ​មួយ​នេះ។ កីឡាករ​ទាំង ៤រូប​នោះ​មាន​ដូច​ជា៖

១. Diego Forlan​៖ អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ប្រកប​អាជីព​នៅ​ Manchester United បាន​រយៈពេល​ ២ឆ្នាំ​កន្លះ ដោយ​ចាប់​តាំង​ពី​ឆ្នាំ២០០២​ រហូត​ដល់​ឆ្នាំ២០០៤។ អំឡុង​ពេល​នោះ​ដែរ លោក​លេង​ឲ្យ Manchester United បាន ៩៨ប្រកួត និង​រក​បាន ១៧គ្រាប់។

២. Guillermo Varela៖ ខ្សែ​ការពារ​រូប​នេះ​បាន​ត្រឹម​តែ​ចូល​រួម​ក្នុង​ឈុត​យុវជន​អាយុ​ក្រោម ២៣ឆ្នាំ​របស់​បិសាច​ក្រហម​ទេ ហើយ​រួម​រស់​បាន​តែ​ជាង ១ឆ្នាំ​អំឡុង​ឆ្នាំ២០១៥-១៦។ ក្រោយ​មក​គេ​ក៏​ទៅ​លេង​នៅ​ក្លឹប​អាល្លឺម៉ង់ Frankfurt ហើយ​ពេល​នេះ​លេង​នៅ​ក្លឹប​ដាណឺម៉ាក Copenhagen។

៣. Edison Cavani៖ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ផ្លាស់​ចេញ​ពី​ក្លឹប Paris Saint-Germain មក​កាន់​បិសាច​ក្រហម​នៅ​នាទី​ចុង​ក្រោយ​នៃ​ទីផ្សារ​កីឡាករ​រដូវ​ក្ដៅ​ទ្វីប​អឺរ៉ុប​ឆ្នាំ២០២០​នេះ។

៤. Facundo Pellistri៖ ខ្សែ​ប្រយុទ្ធ​ដូច​គ្នា​នឹង​ Cavani ដែរ ទើប​តែ​មក​ដល់ United នៅ​ឆ្នាំ​នេះ​ដែរ​ទេ។ កីឡាករ​ ១៨ឆ្នាំ​រូប​នេះ​បាន​ចាកចេញ​ពី​ក្លឹប​នៅ​អ៊ុយរុយហ្គាយ​មក៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់