• 2020-10-12 01:54:31
  • បាល់ទាត់

អង់គ្លេស ​យក​ឈ្នះ​ក្រុម​លេខ​១​លើ​លោក ​២-១ ​នៅ​ពាន Nations League ​

  • 2020-10-12 01:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​បាន​យក​ឈ្នះ​លើ​ក្រុម​លេខ​១​លើ​លោក បែលហ្សិក ​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​លើ FIFA Ranking ​រក​បាន​១​គ្រាប់​មុន​នៅ​នាទី​១៦ ​ដោយ​បាល់​ប៉េណាល់ទី​របស់ Lukaku ​។ ​តែ​នៅ​នាទី​៣៩ ​ស្រាប់​តែ​ក្រុម​អង់គ្លេស​បាន​បាល់​ប៉េណាល់ទី​វិញ ​និង​ធ្វើ​បាន​សម្រេច​ដោយ Rashford ​។ ​ការ​ប្រកួត​ឈាន​ដល់​នាទី ៦៤ Mount ​ក៏​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ទៀត​ឱ្យ​ក្រុម​អង់គ្លេស ​យក​ឈ្នះ​លើ​ក្រុម​បែលហ្សិក​ក្នុង​លទ្ធផល ២-១ ​តែ​ម្ដង។

​នេះ​ជា​បរាជ័យ​លើក​ដំបូង​ហើយ​សម្រាប់​ក្រុម បែលហ្សិក ​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ ខណៈ​ដែល​ក្រុម​អង់គ្លេស​វិញ ​យក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​នេះ​ហើយ ​ពួកគេ​ហក់​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង Group 2 ​នៃ​ក្រុម League A ​ពាន​រង្វាន់ UEFA Nations League ​ហើយ។ ដោយ​ឆ្លង​កាត់​៣​ប្រកួត ​មាន​៧​ពិន្ទុ ​ស្រប​ពេល​បែលហ្សិក​វិញ​នៅ​លេខ​២ ​មាន​៦​ពិន្ទុ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់