
- 2020-10-12 01:46:03
- បាល់ទាត់
Mbappe បង្ហោះសារពី Ronaldo បែបនេះភ្លាម ក្រោយបារាំង និងព័រទុយហ្គាល់ប្រកួតចប់!
- 2020-10-12 01:46:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe បង្ហោះសារពី Ronaldo បែបនេះភ្លាម ក្រោយបារាំង និងព័រទុយហ្គាល់ប្រកួតចប់!
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិបារាំង និងព័រទុយហ្គាល់ បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ០-០ ក្នុងការប្រកួត UEFA Nations League កាលពីយប់មិញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនេះ គឺ Kylian Mbappe និង Cristiano Ronaldo។ កីឡាករ super star ទាំងពីរ បានរាក់ទាក់គ្នាខុសប្លែកធម្មតា តាំងពីពេលចប់តង់ទី១ និងបន្តដល់លើបណ្ដាញសង្គម ក្រោយការប្រកួតទៀតផង។
Mbappe បានបង្ហោះរូបជាមួយប្រធានក្រុមព័រទុយហ្គាល់ ២សន្លឹក លើ Twitter ដោយសរសេរ យ៉ាងខ្លីថា Idol អមជាមួយរូបម្កុដស្ដេច (King) រូបពពែ (Goat) និង tag ឈ្មោះ Cristiano។
ទោះមិនមានការបកស្រាយច្រើន ប៉ុន្តែរូបម្កុដ និងរូបពពែនេះ គេអាចដឹងបានថា Mbappe ចាត់ទុក Ronaldo ថាជាស្ដេចបាល់ទាត់ (King) ឬកីឡាករខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ដ ដែលមកពី G.O.A.T (Greatest Of All Time)។
សូមបញ្ជាក់ថា Mbappe ត្រូវបានគេដឹងថាជាអ្នកគាំទ្រ Ronaldo តាំងពីក្មេងមកម្ល៉េះ ដោយសារនៅលើជញ្ជាំងបន្ទប់របស់យុវជនបារាំងរូបនេះ មានបិទរូប Ronaldo។ កន្លងមក Mbappe ក៏ធ្លាប់ប្រាប់បណ្ដាញផ្សព្វផ្សាយថា Ronaldo គឺជាវីរបុរសរបស់ខ្លួនតាំងពីក្មេងមកដែរ៕