- 2020-10-09 10:33:28
- បាល់ទាត់
អ៊ុំ វិចិត្រ យល់ថា ចំណុចនេះគួរតែពិន័យ
- 2020-10-09 10:33:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ វិចិត្រ យល់ថា ចំណុចនេះគួរតែពិន័យ
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន យល់ឃើញថា ខ្សែប្រយុទ្ធ វឿន វ៉ា របស់ព្រៃវែងគួរតែពិន័យ កាលពីម្សិលមិញនេះ ក្រោយពេលទាត់បាល់ចំខ្នង របស់កីឡាករ ពៅ ចាន់ថែត ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពាន Hun Sen Cup 2020 កាលពីម្សិលមិញនេះនៅទីលានរបស់ខេត្ត ព្រៃវែង ។
ការប្រកួតនេះ ព្រៃវែង បានឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយ ដោយយកឈ្នះទៅលើក្រុម បាល់ទាត់ ទ័ព ដោយការទាត់បាល់កាត់សេចក្ដី ១១ ម៉ែត្រលទ្ធផល ៥-៤ ក្រោយស្មើគ្នាពីរជើង ៤-៤ ។
ក្នុងការប្រកួតនោះត្រូវបានគេមើលឃើញថា ក្រុមទាំងពីរមានការប៉ះទង្គិចគ្នាយ៉ាងច្រើន រហូតលោក អាជ្ញាកណ្ដាល បានចាយកាតក្រហម ទៅលើកីឡាករ ខែក ខេមរិន្ទ នាទី២៣ នៃវគ្គទី១ទៀតផង។ យ៉ាងណាការប្រកួតនោះត្រង់ចំណុចដែល វឿន វ៉ា ទាត់បាល់ ដែលមើលទៅហាក់កាចសាហាវនោះ ត្រូវបាន អ៊ុំ វិចិត្រ យល់ថា គួរតែពិន័យ តែនេះអត់ពិន័យសោះ។
អតីតអ្នកចាំទីរបស់ ទ័ព រូបនេះមើលឃើញថា ចំណុចដំបូង វ៉ា លូកយកបាល់មិនអីទេ តែពេលទាត់បាល់ចំខ្នងគួរតែពិន័យ។ បច្ចុប្បន្នអ្នកចាំទីខាងលើ កំពុងបង្ហាញសមត្ថភាពយ៉ាងល្អជាមួយ ភ្នំពេញក្រោន ដោយជួយក្រុមបានឡើងទៅកាន់វគ្គ ៤ ក្រុងក្រោយនៃពានខាងលើ ដែលត្រូវប៉ះក្រុម ណាហ្គាវើល ៕
ទស្សនាវីដេអូខាងក្រោម៖