- 2020-10-09 08:58:28
- បាល់ទះ
កុំឃើញរាងរៅល្វត់ល្វន់ តែកីឡាករបាល់ទះភេទទី៣ទាំងនេះលោតគប់ផុងតារាង
- 2020-10-09 08:58:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឃើញរាងរៅល្វត់ល្វន់ តែកីឡាករបាល់ទះភេទទី៣ទាំងនេះលោតគប់ផុងតារាង
ចន្លោះមិនឃើញ
ពាក្យថា "កីឡា" គឺនរណាក៏អាចលេងបានដែរ ដោយមិនប្រកាន់ភេទ ពណ៌សម្បុរនិងជាតិសាសន៍ឡើយ។ តួយ៉ាងនៅប្រទេសហ្វីលីពីន គេឃើញមានកីឡាករបាល់ទះដែលជាភេទទី៣ ប៉ុន្តែសមត្ថភាពលេងរបស់ពួកគេមិនធម្មតាឡើយ បើប្រៀបនឹងកីឡាករបុរសពិតក្នុងក្រុម។
តាមរយៈវីដេអូមួយប្រមាណជាជាង៧នាទីបានប្រមូលផ្ដុំកីឡាករបាល់ទះភេទទី៣ដែលមានសមត្ថភាពខ្លាំងៗលោតគប់ស្ទើរតែផុងតារាង។ តាមការស្រាវជ្រាវពួកគេទាំងនោះភាគច្រើនជានិស្សិតលេងឲ្យក្រុមតំណាងសកលវិទ្យាល័យរបស់ពួកគេ។
នៅប្រទេសហ្វីលីពីនគេមានរៀបកម្មវិធីប្រកួតបាល់ទះមួយហៅកាត់ថា UAAPដែលប្រមូលផ្ដុំក្លឹបចេញពីសកលវិទ្យាល័យទូទាំងប្រទេស ហើយតែងតែលេងជារៀងរាល់ឆ្នាំ។ បើតាមបើកីឡាករភេទទី៣ម្នាក់ ឈ្មោះថា Vincent Magdaong ធ្លាប់លេងឲ្យក្រុម University of the East Red Warriors និយាយថា គ្រប់គ្នាសុទ្ធតែអាចលេងកីឡា មិនខ្វល់ថាអ្នកជានរណាឡើយ៕
ចង់ដឹងសមត្ថភាពពួកគេខ្លាំងប៉ុណ្ណា