• 2020-10-08 12:46:19
  • បាល់ទាត់

Benzema ទម្លាយ​ត្រង់​ៗ​ថា ខ្លួន​ព្យាយាម​ធ្វើ​ឲ្យ​ដូច​ Ronaldo

  • 2020-10-08 12:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Karim Benzema បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Ronaldo ជា​ Idol របស់​គេ​តាំង​ពី​ក្មេង​។

Benzema បាន​និយាយ​ថា​៖" Ronaldo ជា​ Idol របស់​ខ្ញុំ​តាំង​ពី​ក្មេង​។ ខ្ញុំ​ចាប់​មើល​បាល់ទាត់​អី​ហ្នឹង​ ដោយ​សារ​តែ​គាត់​ហ្នឹង​ហើយ​។ ខ្ញុំ​ចូល​ចិត្ត​ពី​របៀប​គាត់​លេង​ណាស់​ ខ្ញុំ​ក៏​ធ្លាប់​រៀន​តាម​គាត់​ដែរ​ តែ​ធ្វើ​អត់​ដូច​សោះ​" ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" អ្នក​ខ្លះ​អាច​រត់​លឿន​ដូច​គាត់​ តែ​មិន​អាច​ចេះ​របៀប​លេង​បាល់​ដូច​គាត់​បាន​ទេ​។ អ្នក​ខ្លះ​ទៀត​គិត​ថា​ គាត់​ចេះ​ស៊ុត​បាល់​ទេ​ តែ​តាម​ពិត​គាត់​ចេះ​គ្រប់​មុខ​ទាំង​អស់​ហ្នឹង​" ។

Benzema ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ ធ្វើ​ខ្សែ​ប្រយុទ្ធ​មិន​ត្រឹម​តែ​ចេះ​ស៊ុត​នោះ​ទេ​ គឺ​ត្រូវ​ចេះ​គ្រប់​មុខ​ទាំង​អស់​ អញ្ចឹង​ហើយ​ Ronaldo ជា​គំរូ​មួយ​ ដែល​យើង​នឹង​រៀន​បាន​ច្រើន​ពី​គាត់​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់