- 2020-10-07 10:40:01
- ព័ត៌មាន
Modric៖ Bale ចេះនិយាយអេស្ប៉ាញ តែគ្រាន់ស្ទើររឿងមួយបន្តិច!
- 2020-10-07 10:40:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Modric៖ Bale ចេះនិយាយអេស្ប៉ាញ តែគ្រាន់ស្ទើររឿងមួយបន្តិច!
ចន្លោះមិនឃើញ
ខ្សែបម្រើក្រូអាតកីឡាករ Luka Modric បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែស្លាបវេលកីឡាករ Gareth Bale ចេះនិយាយភាសាអេស្ប៉ាញ តែគ្រាន់គ្នារាងអៀនបន្តិច ទើបមិនសូវនិយាយស្ដីច្រើន។
Modric បាននិយាយថា៖ " ខ្ញុំបាននៅជាមួយ Bale ក្នុងជីវិតការងាររបស់ខ្ញុំយូរណាស់មកហើយ។ គេជាមនុស្សល្អ ហើយអៀនដូចខ្ញុំអញ្ចឹង " ។
ខ្សែបម្រើវ័យ ៣០ជ្រេរូបនេះបានបន្តថា៖ " អ្វីដែលគេនិយាយមកលើ Bale មួយរយៈចុងក្រោយ គឺអយុត្តិធម៌ណាស់។ Bale បានជួយក្លឹបច្រើនហើយ ព្រមទាំងមិនដែលមានបញ្ហាក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់នោះទេ។ គេជាមនុស្សល្អណាស់ គេចេះនិយាយអេស្ប៉ាញ ហើយកំប្លែងជាមួយអ្នករាល់គ្នាទៀតផង " ។
កីឡាកររូបនេះបានរៀបរាប់ថា Bale មិនសូវជិតស្និទ្ធជាមួយអ្នកផ្សេងមែន តែគេជាមនុស្សល្អ។ ក្រៅពីនេះ Modric ក៏បានបង្ហាញការសោកស្ដាយផងដែរ នៅពេលដែលគុណសម្បត្តិរបស់ Bale ត្រូវបានគេបំភ្លេចនៅមួយរយៈចុងក្រោយនេះ៕