• 2020-10-07 04:02:51
  • បាល់ទាត់

Real Madrid កំពុង​ក្ដៅ​ចិត្ត​នឹង​ Villarreal រឿង Kubo

  • 2020-10-07 04:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ Villarreal ដោយ​សារ​តែ​ពួក​គេ​មិន​សូវ​ដាក់​ឲ្យ Takefus Kubo បាន​លេង​ច្រើន​ក្នុង​ដើម​រដូវ​កាល​ដំបូង​​នេះ។

Kubo បាន​ចូលរួម​ជាមួយ Villarreal ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក្នុង​រដូវ​ក្ដៅ​នេះ​ពី​ក្លឹប Real Madrid បន្ទាប់​ពី​គេ​ទទួល​បាន​ការ​បញ្ចុះបញ្ចូល​ថា ក្លឹប​រួម​លីគ​អេស្ប៉ាញ​មួយ​គឺ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ឲ្យ​គេ​ពង្រឹង​សមត្ថភាព។ Villareal បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹង​នាំ​របស់​លោក Unai Emery។

ផ្ទុយ​ពី​ការ​គិត Madrid ពេល​នេះ​​កំពុង​តែ​សោកស្ដាយ​ដែល​សម្រេច​ចិត្ត​ឲ្យ​កីឡាករ​ជប៉ុន​​វ័យ​១៩​ឆ្នាំ​​ខ្ចី​ជើង​​ទៅ Villarreal ព្រោះ​តែ​​ពួក​គេ​បាន​ផ្ដល់​ឱកាស​តិចតួច​ឲ្យ Kubo បាន​លេង។

Kubo ទើប​តែ​បាន​លេង​៥៥​នាទី​គត់ ឲ្យ​ក្រុម​របស់​លោក Emery នៅ​​រដូវ​កាល​នេះ​​​ក្នុង​៥​ប្រកួត​នៅ La Liga។ ហើយ​បើ​តាម​ការ​ឲ្យ​ដឹង​កីឡាករ​វ័យ​ក្មេង​រូប​នេះ​កំពុង​​មាន​អារម្មណ៍​ស្រងាក​ចិត្ត​អំពី​ពេលវេលា​របស់​គេ​នៅ Villarreal។ Madrid សង្ឃឹម​ថា ស្ថានភាព​របស់ Kubo នឹង​ផ្លាស់​ប្ដូរ​ឆាប់​ៗ ប៉ុន្តែ​ប្រសិន​បើ​បន្ត​ឲ្យ​គេ​អង្គុយ​កៅអី​បម្រុង​ទៀត ក្រុម​លោក Zidane នឹង​បង្ខំ​ចិត្ត​អន្តរាគមន៍​នៅ​ខែ​មករា​ខាង​មុខ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់