• 2020-10-07 03:46:32
  • បាល់ទះ

ម៉េង​ហួង​​ ថា​ប៉ះ​ រាជ បើ​លេង​នៅ​បឹង​ត្របែក​ស្រួល​ជាង​នៅ​ក្រៅ

  • 2020-10-07 03:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​ដ៏​កក្រើក​ល្ងាច​នេះ​រវាង​ស្មាត់​កំពុង​ឡើង​ដៃ ធី ម៉េង​ហួង និង​ អធិរាជ​ប្រអប់​ សុវណ្ណរាជ និង​ធ្វើ​ឡើង​​វេលា​ម៉ោង ២ រសៀល​នៅ​តារាង​បាល់ទះ​​​ក្រុង​តាខ្មៅ​។

ធី ម៉េង​ហួង (លោត វ៉ៃ )

​ជំនួប​​នៃ​ស្មាត់​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​ដង​រួច​មក​ហើយ មាន​ចាញ់​ឈ្នះ​ទៅមក​ ប៉ុន្តែ​គូ​បី​ស្មើ​ ដែល​ខាង រាជ ​យក​ ចាវ​ កំពង់​ចាម​ និង​ស្មាត់ វុធ ប៉ះ​សេ​​នេះ​ មិន​ធ្លាប់​ប៉ះ​គ្នា​​ពី​មុន​មក​ឡើយ។ ​ក្នុង​ជំនួប​នេះ​ស្មាត់​របស់​មហាផ្ទៃ ម៉េង​ហួង ​បាន​និយាយ​ថា បើ​សិន​លេង​នៅ​បឹង​ត្របែក​ស្រួល​លេង​ជាង​នៅ​​តារាង​ផ្សេង​ ពី​ព្រោះ​ពេល​លេង​នៅ​ទី​នោះ​ហាក់​មាន​អារម្មណ៍​​ស្រួល​លេង ​ពោល​គឺ​ស្គាល់​ចិត្ត​​ស្គាល់​ថ្លើម​​តារាង​ច្បាស់​​។ យ៉ាង​ណា​ជំនួប​រសៀល​នេះ​ ម៉េង​ហួង​ គេ​បាន​​មាន​ជំនឿ​ចិត្ត​ថា អាច​យក​ឈ្នះ រាជ បាន។ សម្រាប់​ខាង ធី ម៉េង​ហួង​ ​ដែល​ត្រូវ​ប៉ះ​ រាជ គឺ​គេ​មាន​គីប​របស់​គេ ហុង និង ណារិទ្ធ ។

​យ៉ាង​ណា​ស្មាត់​ វ៉ា តាកែវ ក៏​ធ្លាប់​បោះ​ពាក្យ​ដាក់ ហួង ថា បើ​សិន​លេង​នៅ​តារាង​​ក្រៅ​ពី​បឹង​ត្របែក គេ​ចង់​សក​សឹក​ហួង​ ម្ដង​ទៀត។ ខណៈ ដែល​ពេល​ចាញ់​លើក​មុន​ហាក់​មិន​អស់​ចិត្ត​ ដោយ​សារ​មាន​អារម្មណ៍​ចាញ់​ ដោយសារ​តារាង​ ៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់