• 2020-10-07 02:13:38
  • បាល់ទាត់

Real Madrid ​ជា​ក្លឹប​យក្ស ​មិន​ចាយ​១​សេន​សោះ ​រដូវ​កាល​ដោះដូរ​នេះ​

  • 2020-10-07 02:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​យក្ស Real Madrid ​បាន​បញ្ចប់​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ខ្លួន ដោយ​មិន​បាន​ចំណាយ​ប្រាក់​សូម្បី​តែ​១​សេន ​ក្នុង​ការ​ទិញ​យក​កីឡាករ​ថ្មី​ណា​ម្នាក់​មក​រួម​ក្រុម​ឡើយ។

​លោក Zidane ​បាន​ចរចា​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម Real Madrid ​ហើយ​បាន​បញ្ជាក់​ថា​លោក​អាច​ប្រើប្រាស់​កីឡាករ​ដែល​មាន​ស្រាប់​នេះ​បាន​។ ​ដោយ​គ្រាន់​តែ​កោះហៅ​កីឡាករ​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​ត្រលប់​មក​វិញ​គឺ​រួច​រាល់​ហើយ​សម្រាប់​រដូវ​កាល​ថ្មី។ ​ស្រប​ពេល​ក្លឹប​កំពុង​ជួប​បញ្ហា​លុយ​កាក់​ផង​នោះ ​លោក Perez ​ដែល​ជា​ប្រធាន​ក្លឹប​ក៏​យល់​ព្រម ​និង​មិន​ចាយ​លុយ​ទិញ​កីឡាករ​ថ្មី​ឡើយ។

​ផ្ទុយ​ទៅ​វិញ ​ក្រុម Real Madrid ​បាន​លក់​ចេញ​កីឡាករ​ជា​ច្រើន​នាក់​ថែម​ទៀត​ដូចជា Achraf Hakimi, Oscar Rodriguez, Sergio Reguilon ​និង​ James Rodriguez ជា​ដើម ​បាន​ធ្វើ​ឱ្យ​ក្លឹប​នេះ​ទទួល​បាន​ប្រាក់​ជាង​១០០​លាន​អឺរ៉ូ​បន្ថែម​ទៀត។ ​ដោយ​កីឡាករ​ដែល​កោះ​ហៅ​មក​រួម​ក្រុម​វិញ ​មាន​ដូច​ជា ​Martin Odegaard, Alvaro Odriozola ​និង​ Andriy Lunin ជា​ដើម៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់