• 2020-10-05 02:31:25
  • បាល់ទាត់

Real Madrid និង Barca នៅ​តែ​រក្សា​ភាព​មិន​ដែល​ចាញ់​ក្នុង​លីគ

  • 2020-10-05 02:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​ទាំង​ពីរ​នៅ​អេស្ប៉ាញ Real Madrid និង Barcelona នៅ​តែ​រក្ស​ភាព​មិន​ស្គាល់​ពាក្យ​ចាញ់​ក្នុង​ពាន​រង្វាន់ La Liga ក្រោយ​ពី​ប្រកួត​យប់​មិញ។

Real Madrid បាន​ប្រកួត​យក​ឈ្នះ Levante ២-០ សម្រាប់​ការ​លេង​នៅ​សប្ដាហ៍​ទី​៤​របស់​ខ្លួន។ ពីរ​គ្រាប់​របស់​ក្រុម​លោក Zinedine Zidane រក​បាន​ដោយ​កីឡាករ Vinicius Junior និង Karim Benzema។ ឆ្លង​កាត់​៤​ប្រកួត Madrid បន្ត​ឈរ​កំពូល​តារាង​ពិន្ទុ​ឈ្នះ​៣ ស្មើ​១។

សម្រាប់ Barcelona វិញ​​លេង​យប់​មិញ​ស្មើ​គ្នា​ជាមួយ Sevilla ១-១។ កីឡាករ Luuk de Jong ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ Sevilla ប៉ុន្តែ Philippe Coutinho បាន​ទាត់​បញ្ចូល​ទី​តាម​ស្មើ​វិញ។ ប្រកួត​នេះ Barca នៅ​តែ​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​​លេង​បាន​៣​ប្រកួត​ឈ្នះ​២ ស្មើ​១ ឈរ​លេខ​៥​នៅ​តារាង​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់