• 2020-10-02 13:02:19
  • ព័ត៌មាន

UEFA នឹង​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ចូល​មើល​ក្នុង​កីឡដ្ឋាន​វិញ​ក្នុង​រដូវ​កាល​ថ្មី​នេះ

  • 2020-10-02 13:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA នឹង​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ប្រកួត​ដោយ​ផ្ទាល់​នៅ​កីឡដ្ឋាន សម្រាប់​រដូវ​កាល​ថ្មី​នេះ ដោយ​អនុញ្ញាត​ឲ្យ​មាន​ត្រឹម​ ៣០% នៃ​ចំណុះ​កីឡដ្ឋាន​នីមួយៗ។

ប្រកួត​ UEFA Super Cup កាល​ពី​ពេល​កន្លង​ទៅ ដែល​មាន​អ្នក​គាំទ្រ​ ១៥,០០០នាក់

ស្ថាប័ន​បាល់ទាត់​មួយ​នេះ​នឹង​តាមដាន​ស្ថានភាព​បន្ត​ទៅ​ទៀត ខណៈ​ក្រុម​ថ្នាក់ដឹកនាំ​ UEFA គិត​ថា វា​ដល់​ពេល​ហើយ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ត្រលប់​ទៅ​កាន់​ស្តាត​ឡើង​វិញ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​វិបត្តិ​សុខភាព​សាធារណៈ​កូវីដ-១៩។

យ៉ាងណាមិញ​អ្នក​គាំទ្រ​ក្រុម​ក្រៅ​ដី​មិន​ទាន់​អនុញ្ញាត​ឲ្យ​ចូល​មើល​ការ​ប្រកួត​ទេ។ លើស​ពី​នេះ​ទៀត​ ការ​អនុញ្ញាត​ឲ្យ​មាន ៣០%ចូល​មើល​វិញ​នៅ​តែ​អាស្រ័យ​លើ​អាជ្ញាធរ​តាម​ប្រទេស​នីមួយៗ​ ពោល​ប្រសិន​បើ​ខាង​ម្ចាស់​ដី​គេ​មិន​ព្រម នោះ​ក៏​នៅ​តែ​លេង​ក្នុង​កីឡដ្ឋាន​ទទេ​ដូច​ពី​មុន​ដរ។

ប្រកួត​ UEFA Champions League វគ្គ​ចែក​ពូល​នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់