• 2020-10-02 10:53:41
  • ព័ត៌មាន

Ronaldo លេង​នៅ Champions League ១៧ឆ្នាំ មាន​កំណត់ត្រា​មិន​ក្រោម​ ១០ទេ

  • 2020-10-02 10:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo បាន​លេង​នៅ​ក្របខ័ណ្ឌ​ UEFA Champions League អស់​រយៈពេល ១៧ឆ្នាំ​ហើយ​គិត​ត្រឹម​ឆ្នាំ​នេះ ហើយ​ពេល​នេះ​ដែរ​កំពុង​តែ​កាន់កាប់​កំណត់ត្រា​ចំនួន ១១ឯណោះ។

កំណត់ត្រា​ទាំង​នោះ​មាន​ដូច​ជា៖

១. អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ (១៣០គ្រាប់)។

២. អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​មួយ​រដូវ​កាល (១៧គ្រាប់ នៅ​រដូវ​កាល​ ២០១៣/១៤)។

៣. កីឡាករ​មាន​ពាន Top Scorer ច្រើន​ជាង​គេ (៧ដង)។

៤. កីឡាករ​មាន​ពាន​ UEFA Champions League ច្រើន​ជាង​គេ (៥សម័យ)។

  • UEFA Champions League គិត​ចាប់​ពី​ឆ្នាំ១៩៩២​មក។

៥. អ្នក​រក​គ្រាប់​បាល់​ក្នុង​វគ្គ​ចាញ់-ធ្លាក់​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ (៦៧គ្រាប់)។

  • វគ្គ​ចាញ់-ធ្លាក់​គិត​ចាប់​ពី​វគ្គ​ ១៦ក្រុម​ចុងក្រោយ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

៦. កីឡាករ​ដែល​រក​គ្រាប់​បាល់​ ១គ្រាប់​ក្នុង​ប្រកួត​ជាប់ៗ​គ្នា​ច្រើន​ជាង​គេ​ (រដូវ​កាល​២០១៧/១៨)។

៧. អ្នក​រក​គ្រាប់​បាល់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ច្រើន​ជាង​គេ (៤គ្រាប់)។

៨. កីឡាករ​ដែល​រក​បាន Hat Trick ច្រើន​ជាង​គេ (៨ដង ស្មើ​នឹង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi)។

៩. កីឡាករ​តែ​ម្នាក់​គត់​ដែល​រក​បាន Hat Trick ៣ដង​ក្នុង​មួយ​រដូវ​កាល។

១០. កីឡាករ​តែ​ម្នាក់​គត់​ដែល​រក​គ្រាប់​បាល់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ៣ដង​ផ្សេង​ៗ​គ្នា។

១១. អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ទល់​នឹង​គូ​ប្រកួត​មួយ​ក្រុម​ (១០គ្រាប់​ទល់​នឹង Juventus)៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់