• 2020-10-01 14:40:05
  • បាល់ទាត់

Muller ក្លាយ​ជា​កីឡាករ​អាល្លឺម៉ង់ ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

  • 2020-10-01 14:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​អាល្លឺម៉ង់ Thomas Muller បាន​ក្លាយ​ជា​កីឡាករ​អាល្លឺម៉ង់ ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​អាល្លឺម៉ង់ ក្រោយ​ពី​ក្លឹប​ Bayern Munich បំបាក់​ក្លឹប Borussia Dortmund ក្នុង​ពាន​ Super Cup អាល្លឺម៉ង់​កាល​ពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ​។

កីឡាករ​រូប​នេះ​ឈ្នះ​ពាន​សរុប ២៧ ខណៈ​កំណត់ត្រា​ចាស់​កាន់​ដោយ​អតីត​កីឡាករ Bayern Munich ដូច​គ្នា​គឺ លោក Bastian Schweinsteiger ដែល​ឈ្នះ​ពាន​សរុប ២៦។

Muller ពេល​នេះ​អាយុ ៣១ឆ្នាំ ចំណាយ​ពេញ​មួយ​អាជីព​បាល់ទាត់​ជាង ១២ឆ្នាំ​នៅ​ក្លឹប​យក្ស​អាល្លឺម៉ង់​ Bayern Munich។ ចំណោម​ពាន​ទាំង ២៧របស់​គេ​នោះ​គឺ​ Bundesliga ៩ដង FA អាល្លឺម៉ង់ ៦ដង Super Cup អាល្លឺម៉ង់ ៦ដង Champions League និង UEFA Super Cup ២ដង World Cup ក៏​ដូច​ជា​ Club World Cup ១ដង។

ឆ្នាំ២០២០​នេះ ជា​ឆ្នាំ​មាស​របស់​ Bayern Munich ដោយ​ក្លឹប​មួយ​នេះ​បាន​ឈ្នះ​ពាន ៥ទៅ​ហើយ​សម្រាប់​ពេល​តែ​មួយ​ឆ្នាំ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី