- 2020-10-01 08:33:27
- បាល់ទះ
យុន ថា ទោះមិនឈឺចង្កេះក៏មិនហ៊ានតឲ្យ ហួង ដូចឆ្នាំមុនដែរ
- 2020-10-01 08:33:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុន ថា ទោះមិនឈឺចង្កេះក៏មិនហ៊ានតឲ្យ ហួង ដូចឆ្នាំមុនដែរ
ចន្លោះមិនឃើញ
ស្មាត់ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ធី ម៉េងហួង ត្រូវបានគេមើលឃើញថា ធ្វើព្យុះធ្វើភ្លៀង ពោលគឺស៊ីសឹងអស់ ៣ ស្មើ ទាំង សុវណ្ណនាថ ម៉ាប់ ឆ្វេង និង ឌូក ជាដើម។ ឃើញល្អយ៉ាងនេះ យុន ដែលធ្លាប់យកឈ្នះ ម៉េងហួង កាលពីឆ្នាំមិនហ៊ាន ត ឲ្យ បីទល់ បួន ដូចឆ្នាំមុនទៀត ទោះរូបគេគ្មានរបួសក៏ដោយ។
ពេលនេះ យុន ដែលជាប្អូនប្រុសបង្កើតរបស់ សុវណ្ណរាជ កំពុងមានបញ្ហាឈឺចង្កេះ ដែលត្រូវបានគេប្រាប់ឲ្យដឹងថា ប្រហែលជាមិនអាចលេងបាល់ទះទៀតទេ។ ប៉ុន្តែគេបានបញ្ជាក់ថា ទោះមិនឈឺក៏មិនហ៊ានតឲ្យហួងទៀតដែរ ពេលនេះ ហួង កំពុងពេញល្អ។
រំលឹកថា ធី ម៉េងហួង ធ្លាប់ត្រូវបាន យុន ត ឲ្យ៣-៤ កាលពីឆ្នាំមុន ហើយពេលនោះ យុន បានយកឈ្នះ ម៉េងហួង ក្នុងជំនួបមិត្តភាព ៕