• 2020-10-01 07:00:34
  • បាល់ទាត់

Fletcher ​ថា​ Man Utd មិនទិញកីឡាករ គឺពិបាកចូល Top4 ហើយ

  • 2020-10-01 07:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម​នៅ​រដូវ​កាល​នេះ ​ហាក់​ដូចជា​ស្ងប់ស្ងាត់​ល្អ​ណាស់​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ បើ​ទោះ​ជា​ដំណឹង​ថា​ទិញ​អ្នក​នេះ​ទិញ​អ្នក​នោះ ​មាន​រហូត​ក៏​ដោយ។ ​

កត្ដា​ដែល​មិន​ព្រម​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ថ្មី​មក​រួម​ក្រុម​នេះ ​ទំនង​ជា​មិន​អាច​ធ្វើ​ឱ្យ​ពួកគេ​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម​ដទៃ​ទៀត​បាន​ឡើយ។ ​មិន​ត្រឹម​តែ​មិន​អាច​ប្រជែង​ពាន​បាន​ទេ ពោល​គឺ​សូម្បី​តែ​ចូល​តំបន់ Top4 ​ក៏​ពិបាក​នឹង​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ ត្បិត​អី​ក្រុម​ដទៃ​ទៀត​បាន​ពង្រឹង​សមត្ថភាព​ល្អ​មែនទែន។

​ជាមួយ​រឿង​នេះ​ដែរ Fletcher ​អតីត​ខ្សែ​បម្រើ Man Utd ​បាន​និយាយ​ដែរ​ថា​៖ “យើង​ដឹង​ថា​វា​នឹង​ពិបាក​ខ្លាំង​ណាស់​សម្រាប់ Manchester United ​ក្នុង​ការ​ទិញ​កីឡាករ ​តម្លៃ​ខ្លួន​ពួកគេ​បាន​កើន​ឡើង ​ធ្វើ​ឱ្យ​ក្លឹប​ពិបាក​ក្នុង​ការ​ចំណាយ។ ​តែ​ការ​មិន​នាំ​ចូល​កីឡាករ​នេះ ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត​ណាស់។ ​Man Utd ​ត្រូវ​ការ​កីឡាករ​ច្រើន​នាក់​ទៀត ​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​បាន”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់