• 2020-10-01 03:54:14
  • បាល់ទាត់

​​ក្រោយ​មាន​​បញ្ហា​បេះដូង ព្រោះ​រឿង​នេះ​ទើប​ ណូរុន អាច​ចូល​លេង​បាល់​វិញ​​

  • 2020-10-01 03:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាត់​ ណូរុន ​ធ្លាប់​មាន​បញ្ហា​បេះដូង​ ​កាល​អំឡុង​ឆ្នាំ​២០១៥ ​ដែល​ពេល​នោះ​ជា​យុវជន​របស់​ក្រោន​ក្រោម​អាយុ ១៨ ឆ្នាំ​ ប៉ុន្តែ​គេ​បាន​វិល​ចូល​លេង​បាល់​បាន​វិញ​​​​​ឆ្នាំ​២០១៧ ឲ្យ​អគ្គិសនី​កម្ពុជា។ ប្រិយមិត្ត​ដឹង​ទេ​ហេតុ​អ្វី​គេ​អាច​ចូល​លេង​បាន​វិញ ?​​​​

ម៉ាត់ ណូរុន

ខ្សែ​ប្រយុទ្ធ​វ័យ​២២ ​ឆ្នាំ​រូប​នេះ​បាន​រៀបរាប់​ឲ្យ​ Sabay ដឹង​ថា «​ខ្ញុំ​តែង​​អង្គុយ​មើល​មិត្តភ័ក្ដិ​ ដែល​ហាត់​ពី​តូច​ដំណាល​គ្នា ហើយ​គេ​បាន​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ។ ខ្ញុំ​មាន​អារម្មណ៍​​ស្ដាយ​ណាស់ ​​ខ្ញុំ​តែង​លេង​បាល់ទាត់​នៅ​តាម​តារាង​ ហ្វូតសាល​ នានា ​លេង​តិច​ៗ​ទេ​បង អត់​ហ៊ាន​លេង​ច្រើន​ទេ ព្រោះ​ខ្លាច​។ ពេល​នោះ​ខ្ញុំ​ត្រូវ​បាន​គ្រូ​ពេទ្យ​ហាម​មិន​ឲ្យ​លេង​បាល់ទាត់​ទេ​ ខ្លាច​ប៉ះពាល់​ដល់​ជីវិត​ តែ​ពេល​លេង​យូរៗ​ទៅ​មាន​អារម្មណ៍​ថា លែង​អី​ ចឹង​ហើយ​ចេះ​តែ​ប្រឹង​លេង​ច្រើន​​ទៅ​ៗ​​»។

​ខ្សែ​ប្រយុទ្ធ​កំពុង​លេចធ្លោ​រូប​នេះ​ពន្យល់​ទៀត​ថា ​ក្រោយ​ពេល​បាន​លេង​យូរ​ទៅ​ ទៅ​ធ្វើតេស្ត​នៅ​អគ្គិសនី ហើយ​ពិនិត្យ​ទៅ​ពេទ្យ​ថា លេង​បាន​​​ក៏​បាន​ចូល​លេង​នៅ​អគ្គិសនី​តែ​ម្ដង។ ​ការ​ប្រឹងប្រែង​របស់​ ណូរុន បាន​ធ្វើ​ឲ្យ​គេ​សម្រេច​បំណង​ ពោល​គឺ​បាន​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​ដូច​​សព្វថ្ងៃ ​ថែម​ទាំង​ប្រឹងប្រែង​ហ្វឹកហាត់ គោរព​វិន័យ​របស់​​ក្លឹប​មិន​ហ៊ាន​​ដើរ​លេង​យប់​ រហូត​អាច​មាន​សមត្ថភាព​ដូច​ពេល​នេះ។

​ខ្សែ​ប្រយុទ្ធ​​ខ្មែរ​ឥស្លាម​រូប​នេះ​​រក​បាន​ រក​បាន១៥ គ្រាប់​ហើយ​ក្នុង​លីគ​កំពូល​កម្ពុជា​គិត​ត្រឹម​សប្ដាហ៍​ទី​១៦ ដោយ​ជួយ​បឹង​កេត​ឲ្យ​ឈរ​កំពូល​​តារាង​លីគ​កំពូល​កម្ពុជា ​មាន ៣៧ ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ស្វាយរៀង​​ដែល​មាន ៣៥ ពិន្ទុ៕ ​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់