• 2020-10-01 02:01:48
  • បាល់ទាត់

Pogba ទាត់ Free-Kick លឿន​ដូច​រន្ទះ​ចូល​ជ្រុង​៩០ នាំ Man Utd ឈ្នះ

  • 2020-10-01 02:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​យក​ឈ្នះ Brighton ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​​៤​ថ្ងៃ​ក្នុង​លទ្ធផល ៣-០​ ខណៈ Paul Pogba ទាត់​ Free-Kick យ៉ាង​ស្អាត​ជួយ​ក្រុម​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ League Cup។

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ក្រុម​ទាំង​ពីរ​ទើប​តែ​ប៉ះ​គ្នា​ប្រកួត​ក្នុង​លីគ ដោយ United ឈ្នះ​​ទាំង​ប្រផិតប្រផើយ​បាល់​ប៉េណាល់ទី​ចុង​ម៉ោង ៣-២។ សម្រាប់​ការ​ប្រកួត​យប់​មិញ​គ្រាប់​បាល់​ដំបូង​របស់​បិសាច​ក្រហម​រក​​បាន​ពី​កីឡាករ McTominay នាទី​៤៤។

Juan Mata ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ​ឲ្យ​ក្រុម​លោក Ole Gunnar Solskjaer។ ចំពោះ​គ្រាប់​ទី​៣​​ជា​ការ​បង្កើត​ដោយ​ Pogba ពី​ការ​ទាត់ Free-Kick ពី​ចម្ងាយ​ទម្លុះ​ខ្សែ​ការពារ​ចូល​​មុំ​​៩០​។ ចប់​ការ​ប្រកួត​ Man Utd បាន​ឈ្នះ​ Brighton ៣-០៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់