- 2020-09-28 13:54:11
- បាល់ទាត់
សមាគមបាល់ទាត់អាល្លឺម៉ង់សារភាពកំហុស ដែលធ្វើឲ្យ Ozil ចាកចេញពីជម្រើសជាតិ
- 2020-09-28 13:54:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាគមបាល់ទាត់អាល្លឺម៉ង់សារភាពកំហុស ដែលធ្វើឲ្យ Ozil ចាកចេញពីជម្រើសជាតិ
ចន្លោះមិនឃើញ
សមាគមបាល់ទាត់អាល្លឺម៉ង់បានសារភាពពីកំហុសរបស់ខ្លួន ដែលនាំឲ្យខ្សែបម្រើ Mesut Ozil ចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់ប្រទេសមួយនេះកាលពីឆ្នាំ២០១៨ បើយោងតាមលោក Friedrich Curtis អគ្គលេខាធិការសមាគមមួយនេះ។
លោកបាននិយាយថា៖" ខាងសមាគមបាល់ទាត់អាល្លឺម៉ង់ ពិតជាបានប្រព្រឹត្តិកំហុសឆ្គង ដែលនាំ Ozil ចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់អាល្លឺម៉ង់។ "
លោកបានបន្តថា៖" គ្រាន់តែរូបភាពថតជាមួយប្រធានាធិបតីទួរគី ដែលជាជនជាតិដើមកំណើតរបស់គេសោះ បានក្លាយជាប្រធានបទមួយ ដែលធ្វើឲ្យមានបញ្ហាដល់គេ។ "
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបែកធ្លាយរូបភាពរវាង Ozil និង ប្រធានាធិបតីទួរគីមុនការប្រកួត World Cup ២០១៨ចាប់ផ្ដើម កីឡាករបានរងការរិះគន់ រើសអើងជាតិសាសន៍ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់សមាគមខាងលើ ដែលបណ្ដាលឲ្យគេចូលនិវត្តន៍បន្ទាប់ពីចប់ការប្រកួតមួយនេះ៕