• 2020-09-28 07:57:45
  • បាល់ទាត់

​​មូល​ហេតុ​​មិន​នឹក​​ស្មាន​ដល់​ ​ទេស សម្បត្ដិ ទុក​ពុកមាត់​ច្រើន​សម្បើម​

  • 2020-09-28 07:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ការពារ និង​ជា​ប្រធាន​​​ក្រុម​ទី​២​​របស់​បឹង​កេត ទេស​ សម្បត្តិ​ ​ត្រូវ​បាន​​គេ​មើល​​ឃើញ​ថា បាន​ទុក​ពុក​មាត់​​​យ៉ាង​ច្រើន​សម្បើម។ យ៉ាង​ណា​ប្រិយមិត្ត​អាច​ នឹក​ស្មាន​មិន​ដល់​ ដើម​ហេតុ​នៃ​ការ​ទុក​ពុក​មាត់​របស់​​ខ្សែ​ការពារ​ឆ្នើម​រូប​នេះ។

ទេស សម្បត្តិ (រូបថត៖ បឹងកេត)

​​ខ្សែ​ការពារ​រូប​នេះ​បាន​កាន់​កាប់​តួនាទី​ប្រធាន​ក្រុម​មួយ​រយៈ​ពេល​​​ចុង​ក្រោយ​នេះ​ក្រោយ​ពេល ហុង ​ផេង​ រង​របួស។ ​ទាក់​ទង​រឿង​ទុក​ពុក​មាត់​នេះ ​សម្បត្តិ ​បាន​និយាយ​ថា «​បាទ​បង​! ខ្ញុំ​​ទុក​​ពុក​មាត់​នេះ​ មក​ពី​អត់​ទាន់​ចាញ់ តែ​ចាញ់​គឺ​កោ​ហើយ។ ​ប៉ុន្តែ​បើ​បន្ត​មិន​ចាញ់ នឹង​ទុក​ដល់​ចប់​រដូវ​កាល» ។

ទេស សម្បត្តិ​ ​បាន​ជួយ​បឹង​កេត​ឲ្យ​ឈរ​កំពូល​តារាង​នៃ​លីគ​កំពូល​កម្ពុជា​​គិត​ត្រឹម​សប្ដាហ៍​ទី​១៦ ​រក​​បាន​ ៣៧ ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ដែល​មាន ៣៥ ពិន្ទុ​ ៕ ​​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់