• 2020-09-25 03:30:23
  • បាល់ទាត់

ប្លែក! ​យប់មិញ Jose ​សុំ​ប្ដូរ​ហ្គោន​មុន​ប្រកួត ព្រោះទាបជាង​ធម្មតា 5cm ​

  • 2020-09-25 03:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម ​Shkendija ​ក្នុង​លទ្ធផល ៣-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​វគ្គ​ជម្រុះ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​គេ​សង្កេត​ឃើញ​រឿង​ប្លែក​មួយ​បាន​កើត​ឡើង។ ​ដោយ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​ស្នើ​សុំ​ទៅ​ខាង UEFA ​ដើម្បី​ប្ដូរ​ហ្គោន​ចេញ​អំឡុង​ពេល​ហ្វឹកហាត់​មុន​ប្រកួត។ ​លោក ​និង​អ្នក​ចាំទី​ក្រុម Spurs ​បាន​រក​ឃើញ​ថា​ហ្គោន​ក្នុង​ទីលាន​នេះ ​ទាប​ពេក ដែល​ធ្វើ​ឱ្យ​ខុស​ស្ដង់ដារ ដូច្នេះ​ហើយ​ទើប​បាន​ជា​សុំ​ប្ដូរ​ថ្មី​តែ​ម្ដង។ ​

លោក Jose ​បាន​និយាយ​ថា​៖“​មុន​ប្រកួត ​មាន​រឿង​កំប្លែង​បាន​កើត​ឡើង ​ព្រោះ​អ្នកចាំទី​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា​ហ្គោន​តូច​ពេក។ ខ្ញុំ​បាន​ទៅ​មើល​ខ្លួន​ឯង​មែន ​ហើយ​ហ្គោន​ពិត​ជា​តូច​ជាង​ធម្មតា។ ខ្ញុំ​បាន​ទៅ​ប្រាប់​ខាង UEFA ហើយ​គេ​ពិនិត្យ​មើល​ក៏​ឃើញ​ថា​ទាប​ជាង​ធម្មតា 5cm ។ ​ខ្ញុំ​ជឿ​លើ​អ្នក​ចាំទី​របស់​ខ្ញុំ ព្រោះ​គេ​នៅ​ជាមួយ​វា​រាល់​ថ្ងៃ​ទៅ​ហើយ​”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់