- 2020-09-25 02:57:35
- បាល់ទាត់
កត្ដានេះសោះ! ទើប Suarez ទៅក្លឹបគូប្រជែង Barca វិញ ធ្វើឱ្យ Messi ចម្លែកចិត្តដែរ
- 2020-09-25 02:57:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត្ដានេះសោះ! ទើប Suarez ទៅក្លឹបគូប្រជែង Barca វិញ ធ្វើឱ្យ Messi ចម្លែកចិត្តដែរ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Suarez បាននិយាយលាគ្នាជាមួយក្រុម FC Barcelona រួចរាល់ហើយកាលពីម្សិលមិញនេះ ដោយទិដ្ឋភាពនោះពិតជាសង្វេគមែនទែន។
យ៉ាងណាមិញ ក្នុងឱកាសនិយាយលាមិត្តរួមក្រុមនោះដែរ អតីតកីឡាករ Liverpool ខាងលើនេះ បានបង្ហើបថា Messi ក៏មិនសូវសប្បាយចិត្តដែរ ពេលដឹងថាខ្លួនផ្លាស់ទៅលេងនៅក្លឹបគូប្រជែងក្នុងលីគជាមួយគ្នាបែបនេះ។ តែទោះជាយ៉ាងណាក៏ដោយ រូបគេចង់ទៅលេងនៅក្លឹបដែលមានការប្រកួតប្រជែងខ្ពស់ ដើម្បីប្រជែងយកពានរង្វាន់។
Suarez បាននិយាយថា៖ “Leo ដឹងថាខ្ញុំគិតអី យើងចាស់ៗអស់ហើយ ដែលអាចផ្ដល់ដំបូន្មានឱ្យគ្នាបាន។ គាត់មានអារម្មណ៍ចម្លែកដែរ ព្រោះខ្ញុំទៅក្លឹបគូប្រជែងរបស់ Barcelona ប៉ុន្តែវានឹងមិនធ្វើឱ្យមិត្តភាពយើងបែកបាក់ទេ។ ខ្ញុំមានក្លឹបជាច្រើនចង់បាន ប៉ុន្តែខ្ញុំចង់ទៅលេងនៅក្លឹបដែលអាចប្រកួតប្រជែងជាមួយ Barcelona និង Real Madrid បានក្នុងពានរង្វាន់”។
សូមបញ្ជាក់ថា Suarez ចូលរួមជាមួយក្រុម Barcelona តាំងពីឆ្នាំ២០១៤ មក គ្រាដែលរូបគេផ្ទេរពី Liverpool ។ ខ្សែប្រយុទ្ធរូបនេះលេងបាន២៨៣ប្រកួត និងរកបាន១៩៨គ្រាប់ឯណោះឱ្យក្រុមអ្នកមានបុណ្យ និងជួយក្រុមនេះឈ្នះពាន La Liga ៤ដង Copa del Rey ៤ដងនិង Champions League ១ដង៕