- 2020-09-24 08:24:52
- បាល់ទាត់
Fati ទើប១៧ឆ្នាំ តែ Barcelona ដាក់តម្លៃទិញផ្ដាច់កុងត្រាថ្លៃខ្ពស់កប់
- 2020-09-24 08:24:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fati ទើប១៧ឆ្នាំ តែ Barcelona ដាក់តម្លៃទិញផ្ដាច់កុងត្រាថ្លៃខ្ពស់កប់
ចន្លោះមិនឃើញ
តារាវ័យក្មេងរបស់ Barcelona កីឡាករ Ansu Fati បានបន្ថែមកុងត្រាថ្មីជាមួយក្លឹប ដែលរួមបញ្ចូលតម្លៃទិញផ្ដាច់កុងត្រាដល់ទៅ៣៦៧លានផោន។
កីឡាករវ័យ១៧ឆ្នាំបានយល់ព្រមកិច្ចសន្យាមួយដែលធ្វើឲ្យគេបន្តនៅជាមួយក្លឹបដល់ឆ្នាំ២០២៤។ វាគឺជាការបន្ថែមកុងត្រារយៈពេល២ឆ្នាំទៀតលើកុងត្រាចាស់។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនឹងពាក់អាវលេខ២២ ដែលធ្លាប់គ្រងដោយ Arturo Vidal មុនផ្លាស់ទៅ Inter Milan។
Fati បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍កាលពីរដូវកាលមុន លេចមុខបាន២៤ប្រកួតក្នុងលីគ។ គេបានក្លាយជាកីឡាករវ័យក្មេងបំផុតលំដាប់ទីពីររបស់ក្លឹប ពេលដែលគេបង្ហាញខ្លួនប្រកួតអាជីពដំបូងឲ្យ Barcelona កាលពីខែសីហា ក្នុងវ័យ១៦ឆ្នាំនិង២៩៨ថ្ងៃ។ នៅ៦ថ្ងៃបន្ទាប់ Fati បានប្រកាសខ្លួនឯងជាកីឡាករវ័យក្មេងបំផុតដែលអាចរកគ្រាប់បាល់បានឲ្យក្រុម៕