• 2020-09-24 07:10:11
  • បាល់ទាត់

គ្រូ Bayern ​ថា​អត់ខ្វល់អីទេ សំខាន់យកពាន Super Cup ទៅស្រុកវិញ

  • 2020-09-24 07:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Bayern Munich ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Sevilla ​ក្នុង​ការ​ដណ្ដើម​យក​ពាន​រង្វាន់ UEFA Super Cup ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Flick ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Bayern Munich ​បាន​និយាយ​ថា​គោលដៅ​របស់​លោក​នៅ​រាត្រី​នេះ ​គឺ​យក​ពាន​រង្វាន់​បើក​រដូវ​កាល​នេះ​ទៅ​អាល្លឺម៉ង់​វិញ។ ​បើ​ទោះ​ជា​ការ​ប្រកួត​នៅ​កន្លែង​ណា​ក៏​ដោយ ​ក៏​ក្រុម Bayern ​មាន​គោលដៅ​តែ​មួយ​គត់ គឺ​ប្រឹង​ឱ្យ​អស់​សមត្ថភាព និង​យក​ឈ្នះ​ការ​ប្រកួត​។

រំលឹក​ថា​ការ​ប្រកួត​នៅ​រាត្រី​នេះ​លេង​នៅ​កីឡដ្ឋាន ​Budapest's Puskas Arena ​ក្នុង​ប្រទេស​ហុងគ្រី។ ​នេះ​ជា​ការ​ប្រកួត​រវាង​ក្រុម​ជើង​ឯក​ពាន​រង្វាន់ UEFA Champions League ​ប៉ះ​ជាមួយ​ក្រុម​ជើង​ឯក Europa League ​ដែល​នឹង​ឱ្យ​អ្នក​គាំទ្រ​​ចូល​ទស្សនា​ផង​ដែរ​ចំនួន​២​ម៉ឺន​នាក់។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នក​គាំទ្រ​បាន​ដល់​ទៅ​ជិត​៧​ម៉ឺន​នាក់​ឯ​ណោះ។

និយាយ​ពី​ប្រវត្តិ​ប្រកួត​វិញ ​តាំង​ពី​ខែ​កុម្ភៈ​មក ​ក្រុម Bayern Munich ​លេង​២២​ប្រកួត​មក​ហើយ ឈ្នះ​ទាំង​២២​ប្រកួត​តែ​ម្ដង ​ហើយ​បើក​រដូវ​កាល​ថ្មី​នៅ​អាល្លឺម៉ង់​កន្លង​ទៅ​នេះ ពួកគេ​យក​ឈ្នះ​ក្រុម Schalke ​ក្នុង​លទ្ធផល ​៨-០។ ​ស្រប​ពេល​ខាង Sevilla ​ក៏​មិន​ណយ​ដែរ ​ប៉ុន្មាន​ប្រកួត​មក​នេះ ពួកគេ​មិន​ស្គាល់​ចាញ់​ដូច​គ្នា៕

ប្រភព៖ UEFA អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់