• 2020-09-24 03:44:28
  • ព័ត៌មាន

ចាំងភ្នែក! ​ស្រីលង្ការ​​ធ្វើកម្មវិធី​ប្រណាំង​កង់បី សុទ្ធ​តែ Off-Road ចុះ​ព្រៃ​និង​ហោះ​លើ​ទួល

  • 2020-09-24 03:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង់​បី​គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​​ដែល​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ប្រទេស​ស្រីលង្ការ​និង​​អាស៊ី​ខាង​ត្បូង។ យានយន្ត​មួយ​នេះ​​ក៏​កើន​ប្រជាប្រិយភាព​ជុំ​វិញ​ពិភពលោក​ផង​ដែរ​រួម​មាន​នៅ​នៅ​អាហ្វ្រិក​និង​មជ្ឈឹមបូព៌ា។

យ៉ាងណា​ កង់​បី​ក៏​គេ​អាច​យក​មក​ប្រណាំង​គ្នា​បាន​ដែរ ដោយ​​អ្នក​បើកបរ​នៅ​ប្រទេស​ស្រីលង្ការ​បាន​បង្ហាញ​វា​នៅ​ក្នុង​កម្មវិធី Red Bull Tuk It កាល​ពី​​ប៉ុន្មាន​ខែ​មុន។ ការ​ប្រណាំង​​មាន​ចម្ងាយ​​១២៨​គ.ម ​ឆ្លង​កាត់​ប្រទេស​ស្រីលង្ការ។ ជាង​២០០​ក្រុម​​បើក​បរ​កង់​បី​របស់​ពួក​គេ​ក្នុង​រយៈពេល​២​ថ្ងៃ​ឆ្លង​កាត់​ផ្លូវ​មាន​រដិបរដុប​ ភក់ជ្រាំ​ ព្រៃភក់ ចំណោទ​និង​ជួរ​ភ្នំ​ចោត​។

ក្រុម​អ្នក​ប្រណាំង​ត្រូវ​ចេញ​ដំណើរ​ពី​តំបន់ Kaluaggala ទៅ​កាន់​តំបន់ Dundine Estate និង We Oya នៅ​ថ្ងៃ​ទី​មួយ មុន​ពេល​​​បើក​បរ​ពី​តំបន់ Galaha ទៅ​បញ្ចប់​នៅ​ Dambulla នៅ​ថ្ងៃ​ទី​ពីរ។ ក្រោយ​ពី​ចប់​ការ​ប្រណាំង​ជ័យលាភី​ជើងឯក​​ឆ្នាំ​២០២០​បាន​ទៅ​ក្រុម៩៣-៤៕

​​

ប្រភព៖ CNN ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់