- 2020-09-24 03:24:09
- បាល់ទះ
ម៉េងហួង ថាប៉ះ ឌូក ក្រុមទាំងពីរពិបាកដូចគ្នា
- 2020-09-24 03:24:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉េងហួង ថាប៉ះ ឌូក ក្រុមទាំងពីរពិបាកដូចគ្នា
ចន្លោះមិនឃើញ
ធី ម៉េងហួង នឹងត្រូវតទល់ជាមួយឥន្ទ្រីពិឃាត ឌូក នាវេលាម៉ោង ១ រសៀលនេះនៅតារាងបាល់ទះក្រុងតាខ្មៅ ដែលជាជំនួបពិបាកស្មានដូចគ្នាសម្រាប់ការប្រកួតមិត្តភាព។
ខាង ម៉េងហួង គេមានបីគីបរបស់គេគឺ ណារិទ្ធ ប៉ះសេ និង ហុង ស្របពេលខាង ឌូក មាន ចាវ និង អ្នកប៉ះសេ (មិនទាន់ដឹងច្បាស់) ។ ជំនួបនេះត្រូវបាន ម៉េងហួង គិតថា ពិបាកស្មានដូចគ្នា ពីព្រោះស្មាត់ដាច់ដូចគ្នា ស្របពេលប៉ះសេ និងចាប់សេវាល្អៗដូចគ្នា។
យ៉ាងណា ហួង គិតថា ឌូក បាំងក៏ធំ សេវាក៏ល្អ ដូច្នេះពិបាកយកឈ្នះ ឌូក ណាស់។ ប៉ុន្តែស្មាត់មកពីខេត្តកណ្ដាលរូបនេះមិនខ្លាចសេវារបស់ឌូក ឡើយ។ ពួកគេទាំងពីរនាក់ជាសិស្សរួមគ្រូក្នុងក្រុមជម្រើសជាតិឆ្នេរខ្សាច់ ហើយក៏ធ្លាប់ប៉ះគ្នា៣ប្រកួតរួចមកហើយ ដែលកាលនោះពួកគេប៉ះក្នុងជំនួបមិត្តភាព ៤ ស្មើ មានឈ្នះទៅឈ្នះមក ៕