• 2020-09-24 02:00:09
  • បាល់ទាត់

វត្តមាន Semedo ក្លាយ​ជា​កីឡាករ​ព័រទុយហ្គាល់​ទី​១០​មក​ចូលរួម​ជាមួយ Wolves

  • 2020-09-24 02:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Wolves បាន​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ការពារ​ស្ដាំ Nelson Semedo ពី​ក្លឹប Barcelona ក្នុង​តម្លៃ​ប្រមាណ​៣៧​លាន​ផោន។

កីឡាករ​សញ្ជតិ​ព័រទុហ្គាល់​​បាន​ចុះ​កិច្ចសន្យា​ដែល​ធ្វើ​ឲ្យ​គេ​នៅ​ជាមួយ Wolves ដល់​ខែ មិថុនា ឆ្នាំ ២០២៣ ជាមួយ​​លក្ខខណ្ឌ​អាច​បន្ថែម​ដល់​ឆ្នាំ​២០២៥។ អ្នក​ចាត់​ការ​របស់​លោក Nuno Espirito Santo សម្រេច​ចិត្ត​ផ្ទេរ​យក Semedo ដើម្បី​យក​មក​ជំនួស​កន្លែង​កីឡាករ Matt Doherty ដែល​ទៅ​លេង​នៅ Spurs ក្នុង​កុងត្រា​៤​ឆ្នាំ។

Semedo វ័យ​២៦​ឆ្នាំ​​​ធា្លប់​​ឈ្នះ​ពាន​ La Liga ២​ដង​និង Copa del Rey ម្ដង បន្ទាប់​ពី​ផ្លាស់​មក​កាន់ Barcelona ពី​ក្លឹប Benfica ក្នុង​ឆ្នាំ​២០១៧។ រដូវ​កាល​មុន​គេ​លេង​បាន​៤២​ប្រកួត​ឲ្យ​ Barca។ គេ​បាន​ក្លាយ​ជា​កីឡាករ​ទី​៥​ដែល Wolves ទិញ​យក​មក​ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​ Fabio Silva, Fernando Marcal, Vitor Ferreira និង Ki-Jana Hoever ។

Semedo ក៏​ជា​កីឡាករ​ព័រទុយហ្គាល់​​ទី​១០ ដែល​មក​ចូលរួម​ជាមួយ Wolves ផង​ដែរ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់