• 2020-09-24 01:21:37
  • បាល់ទាត់

ផ្លូវការ Suarez ​ផ្លាស់​ទៅ​លេង​នៅ​ក្រុម AT Madrid ​មែន ​ក្នុង​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ​

  • 2020-09-24 01:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Barcelona ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ ​ក្នុង​ការ​លក់​ខ្សែ​ប្រយុទ្ធ Luis Suarez ​ទៅ​ឱ្យ​ក្រុម Atletico Madrid ​ក្នុង​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ។

​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ថ្នាក់​ដឹក​នាំ​ក្រុម Barcelona ​បាន​ប្រកាស​ថា Suarez ​អាច​ចេញ​បាន​ដោយ​មិន​មាន​តម្លៃ​ខ្លួន​អ្វី​ទេ ​ក្រោយ​ពី​ក្លឹប​និង​សាមី​ខ្លួន​យល់​ព្រម​លុប​កុងត្រា​ដែល​នៅ​សល់​១​ឆ្នាំ​ចោល។ ​តែ​ក្រោយ​ពី​មាន​ការ​ចរចា​គ្នា​ជា​ថ្មី​ម្ដង​ទៀត ​ដើម្បី​ទិញ​យក​ដាច់​តែ​ម្ដង​នោះ គឺ​ក្រុម AT Madrid ​បាន​ផ្ដល់​ឱ្យ Barca ​៦​លាន​អឺរ៉ូ​ដែរ ​ក្នុង​ការ​យក​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​រូប​នេះ​។ ​ដោយឡែកសម្រាប់កីឡាករវ័យ​៣៣ឆ្នាំ​រូប​នេះ ​នឹង​ទទួល​បាន​តម្លៃពលកម្ម​៩​លាន​អឺរ៉ូ​ដែរ ​បន្ទាប់​ពី​កាត់​ពន្ធរួច​នៅ​ក្រុម AT Madrid ​ក្នុងកុងត្រា​ដែល​គេ​ចុះ​២​ឆ្នាំ​នេះ។

​Suarez ​ចូល​រួម​ជាមួយ​ក្រុម Barcelona ​តាំង​ពី​ឆ្នាំ​២០១៤ មក ​គ្រា​ដែល​រូបគេ​ផ្ទេរ​ពី Liverpool ​។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​លេង​បាន​២៨៣​ប្រកួត ​និង​រក​បាន​១៩៨​គ្រាប់​ឯ​ណោះ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ ​និង​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន La Liga ​៤​ដង ​Copa del Rey ​៤​ដង​​និង Champions League ​១​ដង៕

ប្រភព៖ Marca ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់