• 2020-09-23 13:24:21
  • បាល់ទាត់

មក​ស្គាល់​ពី​ក្លឹប​ PL ដែល​រក​បាន​ចំណូល​ពី​ការ​ប្រកួត​ ច្រើន​ជាង​នៅ​រដូវ​កាល​ឆ្នាំ​ ២០១៨/១៩

  • 2020-09-23 13:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​ចំណូល​បាន​មក​ពី​ការ​ប្រកួត​ទាំង​អស់​របស់​ក្លឹបចំនួន១៣ ​នៅ​ក្នុង​ Premier League កាល​ពី​រដូវកាល​ឆ្នាំ​ ២០១៨/១៩៖

១. ក្លឹប​ Manchester United៖ រក​បាន​ជាង​ ១៤១លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ៥.៤​លាន​ដុល្លារ​។

២. ក្លឹប​ Arsenal៖ រក​បាន​ជាង​ ១២២លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ៤​លាន​ដុល្លារ​។

៣. ក្លឹប​ Liverpool៖ រក​បាន​ជាង​ ១០៧លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ៤​លាន​ដុល្លារ​។

៤. ក្លឹប​ Tottenham Hotspur៖ រក​បាន​ជាង​ ១០៣លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ៣.៨​លាន​ដុល្លារ​។

៥. ក្លឹប​ Chelsea៖ រក​បាន​ជាង​ ៨៤លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ២.៥​លាន​ដុល្លារ​។

៦. ក្លឹប​ Manchester City៖ រក​បាន​ជាង​ ៧១.២លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ២.៥​លាន​ដុល្លារ​។

៧. ក្លឹប​ West Ham៖ រក​បាន​ជាង​ ៣៤.៤លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ១.៥​លាន​ដុល្លារ​។

៨. ក្លឹប​ Newcastle៖ រក​បាន​ជាង​ ៣១.៥លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ១.៥​លាន​ដុល្លារ​។

៩. ក្លឹប​ Brighton៖ រក​បាន​ជាង​ ២៣.៥លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ១​លាន​ដុល្លារ​។

១០. ក្លឹប​ Sothampton៖ រក​បាន​ជាង​ ២០លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ១​លាន​ដុល្លារ​។

១១. ក្លឹប​ Leicester៖ រក​បាន​ជាង​ ១៨លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ៨៥ម៉ឺន​ដុល្លារ​។

១២. ក្លឹប​ Crystal Palace៖ រក​បាន​ជាង​ ១៨លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ៨៨ម៉ឺន​លាន​ដុល្លារ​។

១៣. ក្លឹប​ Everton៖ រក​បាន​ជាង​ ១៨លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ប្រកួត​រក​បាន​ ៨១ម៉ឺន​ដុល្លារ​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់