• 2020-09-23 03:32:37
  • បាល់ទះ

តាម​​​ពិត​ យន់​​ ក៏​ចង់​ចូល​ធ្វើតេស្ត​ជម្រើស​ជាតិ​លើ​ក្ដារ​ដែរ​បើ​​មាន​ឱកាស​

  • 2020-09-23 03:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​មក​ដល់​ពេល​នេះ​ យន់ ដែល​​ប្រិយមិត្ត​ឃើញ ល្អ​នៅ​តាម​តារាង​បាល់ទះ​នានា​​ក្នុង​ស្រុក​​ខ្មែរ​​គឺ​បាន​ចូល​ហាត់​នៅ​ក្លឹប​បាល់ទះ​បញ្ជា​ការដ្ឋាន​អង្គរក្ស​បាន​ចំនួន ២ ឆ្នាំ​ហើយ។ ​​

យន់ ​បាន​​ប្រាប់​ឲ្យ​ដឹង​ថា ពិត​ជា​ចង់​​​សាក​ល្បង​​ធ្វើតេស្ត​ចូល​ជម្រើស​ជាតិ​លើ​ក្ដារ​ផង​ដែរ បើ​សិន​​មាន​ឱកាស។ ​ពី​មុន​មក​គេ​មិន​ធ្លាប់​ចូល​ធ្វើតេស្ត​ចូល​ជម្រើស​ជាតិ​លើ​ក្ដារ​ឡើយ ប៉ុន្តែ​គេ​​ធ្លាប់​ចូល​ហាត់​​ឆ្នេរខ្សាច់​បាន​មួយ​ខែ ដោយសារ​រវល់​ជា​មួយ​ការងារ​ពេក​ក៏​សុំ​គ្រូ​ឈប់​វិញ។

​​​ស្មាត់​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​​រូប​នេះ​ ពន្យល់​ទៀត​ថា រូប​គេ​ចូល​ហាត់​នៅ​អង្គរក្ស​​ក្រោយ​ពេល​ជម្រើស​ជាតិ​បាន​​ជ្រើស​រើស​​រួច​រាល់។ យន់​ មាន​កម្ពស់ ១,៨៣ ម៉ែត្រ​ មាន​បង​​ប្អូន ៤ នាក់​ហើយ​មាន​តែ​គេ​​ និង ​អធិរាជ​ប្រអប់​ រាជ ដែល​ជា​បង​ប្រុស​បង្កើត​ប៉ុណ្ណោះ ដែល​ចេះ​លេង​បាល់ទះ។ ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា កំពុង​ហ្វឹកហាត់​ក្រោម​ការ​ដឹក​នាំ​របស់​លោក Li Jun ​នៅ​តារាង​បាល់ទះ​វិសាខា៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់