• 2020-09-23 03:04:41
  • បាល់ទាត់

លម្អិត​រឿង Morata ផ្លាស់​ទៅ Juventus ក្លាយ​ជា​មិត្តរួម​ក្រុម Ronaldo ជា​ថ្មី

  • 2020-09-23 03:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Juventus បាន​បំពេញ​រួចរាល់​ក្នុង​ការ​ខ្ចី​ជើង​​ខ្សែ​ប្រយុទ្ធ Alvaro Morata ​ពី​ក្លឹប Atletico Madrid។

កីឡាករ​អេស្ប៉ាញ​វ័យ​២៧​ឆ្នាំ​បាន​ចុះ​កុងត្រា​រហូត​ដល់​បញ្ចប់​រដូវ​កាល​២០២០-២១ ប៉ុន្តែ​ក្លឹប​ជើង​ឯង​របស់​អ៊ីតាលី​​បាន​ដាក់​លក្ខខណ្ឌ​​អាច​បន្ថែម​​ការ​ខ្ចី​ជើង​រយៈពេល​១២​ខែ​បន្ត​ទៀត ឬ​ទិញ​ផ្ដាច់​តែ​​ម្ដង។ Juventus ត្រូវ​បង់​ទៅ​កាន់ Atletico ១០​លាន​អឺរ៉ូ​​​ក្នុង​មួយ​រដូវ​កាល​សម្រាប់​ការ​ខ្ចី​ជើង Morata។​

Morata ទើប​តែ​ចូលរួម​ជាមួយ Atletico ​ជា​អចិន្រ្តៃយ៍​កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៩ បន្ទាប់​ពី​​ក្លឹប​ខ្ចី​ជើង​ពី​​ក្រុម​នៅ​អង់គ្លេស Chelsea។ Juventus អាច​ទិញ Morata ផ្ដាច់​បាន​នៅ​ពេល​ចប់​រដូវ​កាល​នេះ​ក្នុង​តម្លៃ​៤១​លាន​ផោន។ Morata ធ្លាប់​លេង​ឲ្យ Juventus នៅ​ឆ្នាំ​២០១៤​ដល់​២០១៦ ដោយ​ជួយ​ក្រុម​ឈ្នះ Serie A ២​ដង។

ការ​សម្រេច​មក​ចូលរួម​ជាមួយ Juventus មាន​ន័យ​ថា Morata នឹង​ក្លាយ​ជា​មិត្ត​រួម​ក្រុម​របស់ Cristiano Ronaldo ជា​ថ្មី​ បន្ទាប់​ពី​ពួក​គេ​ធ្លាប់​លេង​ជាមួយ​គ្នា​នៅ Real Madrid៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់