• 2020-09-22 12:59:17
  • ព័ត៌មាន

Vidal ទៅ​លេង​នៅ​ Inter ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ

  • 2020-09-22 12:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Inter Milan បាន​ធ្វើ​ការ​នាំ​យក​ខ្សែ​បម្រើ​ Arturo Vidal ពី​ក្លឹប​ Barcelona ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Vidal បាន​ព្រមព្រៀង​លេង​ឲ្យ​ក្លឹប​ Inter Milan ក្នុង​កុងត្រា​រយៈពេល​ ២ឆ្នាំ​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ក្លឹប​ Inter បាន​ទិញ​យក​ Vidal ពី​ Barca ក្នុង​តម្លៃ​ជាង​ ១.១លានដុល្លារ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Vidal បាន​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០០៥​មកដោយ​ចូល​រួម​លេង​បាន​ ៥៩០​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ១០៧​គ្រាប់​៕

ប្រភព៖ Inter Milan

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់