- 2020-09-22 11:28:08
- បាល់ទាត់
Suarez ជាប់ចោទរឿងស៊ុមគ្រលុំជាមួយមេប្រយោគ ពេលប្រឡងចូលសញ្ជាតិអ៊ីតាលី
- 2020-09-22 11:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez ជាប់ចោទរឿងស៊ុមគ្រលុំជាមួយមេប្រយោគ ពេលប្រឡងចូលសញ្ជាតិអ៊ីតាលី
ចន្លោះមិនឃើញ
ប៉ូលិសអ៊ីតាលីបើកការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការប្រឡងចូលសញ្ជាតិអ៊ីតាលីរបស់ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Luis Suarez ខណៈមានការជាប់ចោទថា មានការឃុបឃិតគ្នាជាមួយគណៈកម្មការប្រឡង។
ក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋអាជ្ញាសាធារណៈក្រុង Perugia បានឲ្យដឹងថា Suarez បានប្រឡងភាសាអ៊ីតាលីកាលពីថ្ងៃទី១៧ ខែកញ្ញា សម្រាប់ការចូលសញ្ជាតិ ហើយតាមការរយៈការស៊ើបអង្កេត Suarez បានដឹងវិញ្ញាសាមុន ហើយពិន្ទុក៏ត្រូវបានរៀបចំទុកមុនដែរ។ នៅថ្ងៃនេះដែរ ខាងប៉ូលិសហិរញ្ញវត្ថុ និងខាងរដ្ឋអាជ្ញា កំពុងតែរៀបចំឯកសារក្នុងវែកមុនជនពាក់ព័ន្ធក្នុងបទល្មើសមួយនេះ។
ក្រៅពីនេះទៀតមានកាសែតអ៊ីតាលីបានចុះផ្សាយពីសំឡេងសន្ទនានៃមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលឃុបឃិតលើករណីនេះ។
មានសេចក្ដីរាយការណ៍មួយចំនួនបានលើកឡើងថា ប្រសិនបើ Suarez បានសញ្ជាតិអ៊ីតាលី នោះពេលកីឡាកររូបនេះទៅ Juventus ក្នុងនាមជាកីឡាករសហភាពអឺរ៉ុប ដែលនឹងធ្វើឲ្យក្លឹបចំណេញបានកៅអីកីឡាករក្រៅទ្វីបអឺរ៉ុប។
សូមបញ្ជាក់ផងដែរថា Suarez មានប្រពន្ធសញ្ជាតិអ៊ីតាលី ហេតុដូច្នេះតាមច្បាប់អ៊ីតាលី កីឡាកររូបនេះមានសិទ្ធិដាក់ពាក្យសុំចូលសញ្ជាតិបានក្រោយរៀបការ ២ឆ្នាំ (បើស្នាក់នៅក្នុងប្រទេសអ៊ីតាលី) និង ៣ឆ្នាំ (សម្រាប់រស់នៅក្រៅប្រទេស)។ ប្រសិនបើបំពេញលក្ខខ័ណ្ឌនេះបាន នោះគេនឹងត្រូវការមានចំណេះដឹងលើផ្នែកភាសាអ៊ីតាលីកម្រិត B1 ឬ កម្រិតមធ្យម៕