• 2020-09-22 04:16:06
  • បាល់ទះ

អធិរាជ​ប្រអប់​ សុវណ្ណរាជ ​អាច​ល្អ​កម្រិត​នេះ​​ក្រោយ​​ចូល​ហាត់​​​ដឹង​ហាត់​ប៉ុន្មានឆ្នាំ ?

  • 2020-09-22 04:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អធិរាជ​ប្រអប់​ សុវណ្ណរាជ ដែល​ជា​ស្មាត់​ល្បី​មួយ​រូប​​នៅ​តាម​តារាង​បាល់ទះ​នានា​ក្នុង​ប្រទេស​កម្ពុជា​​​ បាន​ចូល​ហាត់​នៅ​ក្លឹប​បាល់ទះ​អង្គរក្ស​ចំនួន ៥ ឆ្នាំ​ហើយ ទើប​​អាច​ក្លាយ​ជា​កីឡាករ​​​មាន​ភាព​ប៉ិនប្រសព្វ​​ក្នុង​ការ​ទះ​រក​ចន្លោះ​បាន​ល្អ​ដូច​ពេលនេះ។

រាជ ឆ្វេង

​​សុវណ្ណរាជ បាន​ប្រាប់​មក​កាន់​ Sabay ថា ​ដើម្បី​អាច​មាន​សមត្ថភាព​ដូច​សព្វថ្ងៃ​ ដោយសារ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​អស់​រយៈ​ពេល​ ៥ ឆ្នាំ​ហើយ​ជា​មួយ បញ្ជាការដ្ឋាន​អង្គរក្ស។ ​​ចំពោះ​សមត្ថភាព​នៃ​ការ​លោត​រូប​គេ​មិនបាន​ដឹង​ច្បាស់​ឡើយ។

​រាជ ជា​ស្មាត់​ធំ​មួយ​រូប​របស់​អង្គរក្ស​​ក្នុង​ចំណោម​ស្មាត់​ធំ​ៗ ដូច​ជា​ ចិត្ត រ៉ា ស្មី​ធំ​ ជា​ដើម។ ​ក្នុង​នោះ​ យុន ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​គេ​ក៏​បាន​ចូល​ហាត់​នៅ​ក្លឹប​បាល់ទះ​បញ្ជា​ការដ្ឋាន​អង្គរក្ស​បាន​ចំនួន ២ ឆ្នាំ​​ផង​ដែរ ។ ​រាជ បច្ចុប្បន្ន​កម្ពស់ ១,៧៨ ម៉ែត្រ​ជា​អ្នក​ខេត្ត​កំពត​មាន​អាយុ ២៦ ឆ្នាំ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់