• 2020-09-22 02:07:34
  • បាល់ទាត់

ស្ងាត់​ៗ Morata ទៅ​ដល់​អ៊ីតាលី​បាត់ ត្រៀម​ក្លាយ​ជា​កីឡាករ​ Juventus ឆាប់​ៗ

  • 2020-09-22 02:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Alvaro Morata បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អ៊ីតាលី​ហើយ ដើម្បី​ត្រៀម​ចូលរួម​ជាមួយ​ក្លឹប​ចាស់ Juventus។

កីឡាករ​សញ្ជាតិ​អេស្បាញ​បាន​ចាកចេញ​ពី Juventus ទៅ​ចូលរួម​ជាមួយ Real Madrid កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ពេល​នេះ​គេ​គ្រោង​ត្រឡប់​ទៅ​​លេង​ឲ្យ​ក្លឹប​ចាស់​វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លឹប Atletico Madrid។ ការ​សម្រេច​ចិត្ត​ឲ្យ Morata មក​កាន់ Juventus ជា​សញ្ញា​ Atletico អាច​នឹង​យក Luis Suarez មក​ជំនួស​កន្លែង​វិញ។

សម្រាប់​ការ​ខ្ចី​ជើង​នេះ Juventus ក៏​បាន​និយាយ​​លក្ខខណ្ឌ​​ទិញ Morata ​ផ្ដាច់​ពេល​ចប់​រដូវ​កាល​ផង​ដែរ។ ក្លឹប​រហស្សនាម​សេះបង្កង់​បាន​បង្ហោះ​រូប​កីឡាករ​វ័យ​២៧​ឆ្នាំ​មក​ដល់​ព្រលានយន្តហោះ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន។

Morata រក​បាន​១២​គ្រាប់​និង​​បញ្ជូន​ឲ្យ​មិត្ត​រួម​​ក្រុម​ទាត់​ចូល​២​គ្រាប់​ឲ្យ Atletico កាល​ពី​រដូវ​កាល២០១៩-២០​ បន្ទាប់​ពី​ផ្ទេរ​ដាច់​ពី​ Chelsea នៅ​រដូវ​ក្ដៅ​មុន។ គេ​រំពឹង​ទុក​ថា Juventus នឹង​ប្រកាស Morata ជា​កីឡាករ​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​ខាង​មុខ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់