- 2020-09-21 12:38:45
- ព័ត៌មាន
នាយកកីឡា Juventusថា នឹងមិននាំយក Suarez ពី Barca ដាច់ខាតក្នុងពេលនេះ
- 2020-09-21 12:38:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកកីឡា Juventusថា នឹងមិននាំយក Suarez ពី Barca ដាច់ខាតក្នុងពេលនេះ
ចន្លោះមិនឃើញ
លោក Fabio Paratici នាយកកីឡារបស់ក្លឹប Juventus បាននិយាយកាលពីពេលថ្មីៗនេះថានេះក្លឹបលោកដាច់នឹងមិននាំយកខ្សែប្រយុទ្ធ Luis Suarez ពីក្លឹប Barcelona ទេនៅក្នុងពេលនេះ។
លោក Fabio បាននិយាយថា៖" Suarez មិនស្ថិតនៅក្នុងកីឡាករ ដែលយើងចង់បានទេ ព្រោះថាពេលនេះរឿងនីតិវិធីចេញលិខិតឆ្លងដែនឲ្យគេមកលេងនៅទឹកដីរបស់យើងវាមានភាពស្មុគស្មាញណាស់។ "
លោកបានបន្តថា៖" នៅពេលឱកាសណាអំណោយសម្រាប់គេ នោះគេនឹងលេងនៅនេះហើយ តែយ៉ាងណាអារឿងបែបបទសញ្ជាតិនៅទីនេះអីហ្នឹង វានៅតែជាបញ្ហារាំងស្ទះដល់គេ អញ្ចឹងហើយបានជាយើងសម្រេចមិននាំគេមកនៅពេលនេះ។ "
គួរបញ្ជាក់ផងដែរថា Suarez បានប្រឡូកក្នុងវិស័យបាល់ទាត់តាំងពីឆ្នាំ២០០៥មក ដោយចូលរួមលេងបាន ៦៤៦ប្រកួតនិងរកគ្រាប់បាល់បាន ៤១៨គ្រាប់៕