- 2020-09-21 11:40:00
- ព័ត៌មាន
Real ចេញសេចក្ដីថ្លែងការណ៍តែ ២បន្ទាត់គត់ រឿង Bale ទៅ Spurs
- 2020-09-21 11:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real ចេញសេចក្ដីថ្លែងការណ៍តែ ២បន្ទាត់គត់ រឿង Bale ទៅ Spurs
ចន្លោះមិនឃើញ
ក្លឹប Real Madrid បានចេញសេចក្ដីថ្លែងការណ៍ផ្លូវការចំនួន ២បន្ទាត់ ឬ ៤៤ពាក្យ ទាក់ទិននឹងរឿងខ្សែស្លាបវេល Gareth Bale ផ្លាស់ទៅកាន់ក្លឹប Tottenham Hotspur ក្នុងលក្ខខ័ណ្ឌកាលពីពេលថ្មីៗនេះ។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៩ ខែកញ្ញា ដែលបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន Real Madrid បាននិយាយសរុបថា ខាងក្លឹប និង Spurs បានព្រមព្រៀងក្នុងការផ្ទេរ Bale ទៅលេងខ្ចីជើងរហូតដល់ឆ្នាំ២០២១ ហើយ Real Madrid ជូនពរ Bale ឲ្យសំណាងល្អ ហើយ Real ចាត់ទុក Bale ថា ជាផ្នែកមួយនៃសម័យកាលដ៏ជោគជ័យក្នុងប្រវត្តិសាស្ត្រក្លឹប។
មានមជ្ឈដ្ឋានមួយបានយល់ថា ការធ្វើដូច្នេះមិនសក្ដិសមនឹងគុណសម្បត្តិរបស់ Bale ដែលធ្លាប់ជួយក្លឹបក្នុងរយៈពេលជាង ៧ឆ្នាំឡើយ។
កាលពីជំនាន់ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ចាកចេញទៅ Juventus វិញ Real Madrid បានចេញសេចក្ដីថ្លែងការណ៍លើកសរសើរ ហើយព្រមទាំងបង្ហោះសារអរគុណចុះឡើង និងលើកគុណសម្បត្តិផ្សេងៗទៀតផង៕