• 2020-09-21 03:37:36
  • បាល់ទះ

​Wow! ធី ម៉េង​ហួង និង ឌូក ​លោត​​ខ្ពស់​​​ជាង គួន ម៉ុម ទៀត

  • 2020-09-21 03:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធី ម៉េង​ហួង មួយ​រយៈ​នេះ​កំពុង​រីកចម្រើន​សមត្ថភាព​​យ៉ាង​ខ្លាំង ដោយ​អាច​យក​ឈ្នះ​ដាវ​ញ៉ី​ឈ្មោល សុវណ្ណនាថ និង ម៉ាប់​ឆ្វេង ៣ ស្មើ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ​ជា​មួយ​លទ្ធផល​ល្អ​​នេះ​គេ​អាច​លោត​វ៉ៃ​លើ​បាំង​សុវណ្ណនាថ ​បាន​ទៀត​ផង។ យ៉ាង​ណា​ប្រិយមិត្ត​ប្រហែល​ជា​មិនទាន់​បាន​ដឹង​ទេ​ថា ធី ម៉េង​ហួង និង​ ឌូក អាច​លោត​បាន​កម្ពស់​ប៉ុន្មាន​ម៉ែត្រ​ ?

ធី ម៉េង​ហួង (កាលទៅលេងស៊ីហ្គេម​ឆ្នាំមុន)

អតីត​ដៃ​គូ​ចេញ​ទៅ​ស៊ីហ្គេម​​​កាល​ឆ្នាំ ២០១៩ ​ក្នុង​កម្មវិធី​ការ​ប្រកួត​បាល់ទះ​ឆ្នេរខ្សាច់​​ទាំង​ពីរ​នាក់​ខាង​លើ​​នេះ​អាច​លោត​បាន​កម្ពស់​ ៣,៣០ ទៅ ៣,៣៥ ម៉ែត្រ។ កម្ពស់​នេះ​​គឺ​ខ្ពស់​ជាង​ស្មាត់​ធំ​របស់​កម្ពុជា គួន ម៉ុម ដែល​អាច​លោត​បាន​ចន្លោះ​ពី ៣,២៥ ទៅ ៣,៣០ ម៉ែត្រ។

យ៉ាង​ណា​កត្តា​ដែល​​នាំ​ឲ្យ​ពួក​គេ​ទាំង​ពីរ​នាក់​អាច​លោត​បាន​ខ្ពស់​ដូច​គ្នា​ និង​អាច​លោត​បាន​ខ្ពស់​ជាង​ស្មាត់​​ផ្សេងៗ​ ដោយសារ​ពួក​គេ​ជា​អតីត​ជម្រើស​ជាតិ​ឆ្នេរខ្សាច់ ដែល​​វា​ជា​កត្តា​ចាំបាច់​មួយ​ជួយ​ឲ្យ​កីឡាករ​អាច​លោត​បាន​ខ្ពស់​​ជាង​​​ធម្មតា ពេល​ត្រឡប់​ទៅ​លេង​នៅ​លើ​ក្ដារ​វិញ។ ​

​​​​​រំលឹក​ថា ធី ម៉េង​ហួង ជា​កីឡាករ​បាល់ទះ​អាជីព​របស់​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ ខណៈ​ដែល​ ឌូក ជា​កីឡាករ​របស់​កងពលធំ​អន្តរាគមន៍​លេខ ៣ ៕

ឌូក កាលចេញទៅស៊ីហ្គេម ឆ្នាំមុន
គួន ម៉ុម

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់