- 2020-09-15 13:32:31
- បាល់ទាត់
Higuain ត្រៀមខ្លួនក្លាយជាកីឡាករមានប្រាក់ខែច្រើនជាងគេ នៅអាមេរិក
- 2020-09-15 13:32:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Higuain ត្រៀមខ្លួនក្លាយជាកីឡាករមានប្រាក់ខែច្រើនជាងគេ នៅអាមេរិក
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Gonzalo Higuain នឹងក្លាយជាកីឡាករ ដែលមានប្រាក់ងាប់ប្រចាំឆ្នាំច្រើនជាងគេនៅលីគកំពូលសហរដ្ឋអាមេរិក ដោយនឹងទទួលបានចំនួនជាង ៧លានដុល្លារក្នុងមួយឆ្នាំ នេះបើតាមការចុះផ្សាយរបស់ Daily Mail។
កីឡាកររូបនេះត្រូវបានពាក្យចចាមអារ៉ាមជាច្រើនជាច្រើនបានឲ្យដឹងថា នឹងចូលរួមជាមួយក្លឹបលោក David Beckham ក្លឹប Inter Miami ដែលមានមូលដ្ឋាននៅរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក។
Higuain បានយល់ព្រមចុះកុងត្រាជាមួយ Inter អាមេរិក រយៈពេល ២ឆ្នាំ ដោយមានសុពលភាពដល់ឆ្នាំ២០២២។
កីឡាកររូបនេះត្រូវបានក្លឹប Juventus ផ្ដាច់កុងត្រា ក្រោយពេលដែលលោក Andrea Pirlo ឡើងកាន់តំណែង ក្រោមមូលហេតុថា ខាងក្លឹបសេះបង្កង់មានបរិមាណខ្សែប្រយុទ្ធច្រើនហួសតម្រូវការ៕