• 2020-09-15 06:00:00
  • បាល់ទះ

ប្រកួត​​មិត្តភាព​ក្រៅ វិចិត្រ ឡើង​ស្មាត់​ធំ​ដាច់ ចុះ​ដឹង​គេ​លេង​​រ៉ូល​ហ្ស៊ីន​អីអត់?

  • 2020-09-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​បាល់ទះមិត្តភាព​​ខាង​ក្រៅ (ស៊ីលុយ) ប្រិយមិត្ត​តែង​ឃើញកីឡាករ នួន ចិត្រ ឡើង​ស្មាត់​ធំ​មាន​តួនាទី ​ជា​អ្នក​វៃ​ផ្ដាច់​បាល់​​។ ប៉ុន្តែ​ប្រិយមិត្ត​ខ្លះ ប្រហែល​ជា​មិន​ទាន់​ដឹង​ទេ​ថា នៅ​កងអន្តរាគមន៍ទី៣ ការពារ​៣១១ ​(ផ្នែក​មួយ​នៅ​ក្លឹប​បញ្ជាការដ្ឋាន​អង្គរក្ស) គេ​លេង​តួនាទី​ហ្ស៊ីន​អ្វី​​នោះ​ទេ​។

តាម​សម្ដី​របស់ វិចិត្រ រូប​គេ​មាន​តួនាទី​ជា​អ្នក​ប៉ះសេ មិន​មែន​ជា​ស្មាត់​ឡើង​ផ្ដាច់​បាល់ ដូច​ប្រិយមិត្ត​ធ្លាប់បានឃើញ​ ពេលគេលេង​ប្រកួត​មិត្ត​ភាព​នៅ​ខាង​ក្រៅ​ឡើយ។

កីឡាករ​មក​ពី​ខេត្ត​ស្វាយរៀង ប្រាប់​ថា ៖«កាល​លេង​នៅ​កន្លែង ខ្ញុំ​អ្នក​ប៉ះសេ តែ​ពេល​លេង​មិត្តភាព ខ្ញុំ​ស្មាត់​បង។ តែ​ដល់​ពេល​លេង​​​ប្រកួតអ៊ីចឹង​ យើង​មាន​តួនាទី​ផ្សេង​គ្នា​បង ព្រោះ​ជំនាញ​ខ្ញុំ​ ពេល​ប្រកួត​ខ្ញុំ​ម៉ាត់​អត់​សូវ​ល្អ​ដូច​លេង​មិត្តភាព​ ក៏​គ្រូ​ដាក់​ឱ្យ​ប៉ះសេ​បង»។

គួរ​បញ្ជាក់​ថា មួយ​រយៈ​ចុងក្រោយនេះ​គេសង្កេត​ឃើញស្មាត់ នួន វិចិត្រ លេងបាល់ទះឡើង​ខ្លាំង ជាពិសេស​ឡើង​ខ្លាំង​ត្រង់​ឡើង​ស្មាត់​ធំ​តែ​ម្ដង ហើយការប្រកួតភាគច្រើន គេតឱ្យដៃគូ៣ទល់៤ទៀតផង។

យាងណាសម្រាប់​តួនាទី​ប៉ះសេ និង​ស្មាត់ កីឡាករ​វ័យ​២២​ឆ្នាំ​យល់​ឃើញ​ថា ប៉ះសេ​ជា​តួនាទី​មួយ​ពិបាក ព្រោះ​ត្រូវ​ចែកបាល់​​ឱ្យ​ស្មាត់​ទាំង​អស់​ ខណៈ​ស្មាត់​ចាំ​តែ​ផ្ដាច់​មួយ​មុខ​ប៉ុណ្ណោះ៕

​​​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់