• 2020-09-15 03:00:11
  • បាល់ទះ

មក​ស្គាល់​ស្មាត់​ធំ​ៗ​របស់ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​

  • 2020-09-15 03:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្លឹប​​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចាម​ ជា​ក្លឹប​បាល់​ទះ​ធំ​មួយ​នៅ​កម្ពុជា​ ដែល​​សម្បូរ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ ថ្ងៃ​នេះ​ Sabay​ សូម​ណែនាំ​ឲ្យ​ស្គាល់​ស្មាត់​កំពូល​ៗ​​របស់​​ក្លឹប​នេះ​ចំនួន ៣ រូប​ដែល​ជា​ស្មាត់​ធំ​ប្រចាំ​ក្លឹប​។

ម៉ាច រដ្ឋា មុខ​គេ​

បច្ចុប្បន្ន​ក្លឹប​បាល់ទះ​​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចាម​ មាន​ស្មាត់​ធំ​ល្អ​ៗ​ដូច​ជា​ ម៉ាច រដ្ឋា, ឈុន ប៉េងលី និង ចាន់ ធារ៉ា ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ ឌីន ស៊ីដែន កីឡាករ​របស់​ស្នងការ​ខេត្ត​កំពង់ចាម​។ ​ម៉ាច រដ្ឋា នេះ​ជា​អតីត​ស្មាត់​ល្អ​មួយ​រូប​របស់​កម្ពុជា ហើយ​​ក៏​ជា​អតីត​ស្មាត់​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​កាល​ឆ្នាំ​២០១៧ នៅ​ប្រទេស​ ម៉ាឡេស៊ី ។​

អតីត​កីឡាករ​របស់​សាលា​ខេត្ត​កំពង់​ចាម​រូប​នេះ​បញ្ជាក់​ទៀត​ថា ក្លឹប​នេះ​ស្ថិត​ក្រោម​ការ​បង្វឹក​ដោយ​លោក ទុំ ចាន់ណា ​ហើយ​​ក៏​បាន​ នឹង​កំពុង​ហ្វឹកហាត់​រាល់​ថ្ងៃ​ ​ទោះ​មិន​ទាន់​មាន​សកម្មភាព​ការ​ប្រកួត​ផ្លូវ​ការ​ណា​មួយ​មក​ដល់​​ក្ដី។

រំលឹក​ថា បច្ចុប្បន្ន​ក្លឹប​បាល់ទះ​ធំៗ​​របស់​កម្ពុជា​​ដែល​សម្បូរ​ធនធាន​កីឡាករ​ល្អ​មាន​ដូច​ជា វិសាខា ក្រសួង​មហាផ្ទៃ កងពល​ធំ​អន្តរាគមន៍​លេខ ៣ បញ្ជាការដ្ឋាន​អង្គរក្ស ស្រប​ពេល​ក្លឹប ស្នងការ​រាជធានី​ភ្នំពេញ និង​ ស្នងការ​​នគរបាល​ខេត្ត​កំពង់​ចាម​​ត្រូវ​បាន​គេ​ចាត់​ទុក​​ថា ជា​ក្លឹប​ ដែល​​សម្បូរ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ​ផង​ដែរ៕ ​​

ចាន់ ធារ៉ា និង ឈុន ប៉េងលី
ក្រុម​ស្នងការ​ខេត្ត​កំពង់​ចាម​ (រូបថត​៖ ផ្ដល់​ឲ្យ​)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់