• 2020-09-15 02:56:29
  • បាល់ទាត់

Higuain នឹង​ក្លាយ​ជា​កីឡាករ​ស៊ី​​ថ្លៃ​ឈ្នួល​ច្រើន​ជាង​គេ​នៅ MLS

  • 2020-09-15 02:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gonzalo Higuain​ នឹង​ក្លាយ​ជា​កីឡាករ​មាន​ថ្លៃ​ឈ្នួល​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​អាមេរិក MLS នា​ពេល​បច្ចុប្បន្ន នៅ​ពេល​ដែល​ចុះ​កុងត្រា​ជា​ផ្លូវការ​ជាមួយ​ក្លឹប Inter Miami។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​​បាន​យល់​ព្រម​​ទទួល​យក​ប្រាក់​២,៣​លាន​ផោន​​ជាមួយ Juventus ដើម្បី​បញ្ចប់​កុងត្រា​ជាមួយ​គ្នា។ នេះ​មាន​ន័យ​ថា ការ​ផ្លាស់​របស់​គេ​មក​កាន់​ក្លឹប Inter Miami គឺ​គ្មាន​តម្លៃ​ខ្លួន​ទេ។ តាម​ការ​ឲ្យ​ដឹង Higuain នឹង​​ទទួល​បាន​ប្រាក់​ឈ្នួល​​៥,៤៥​លាន​ផោន (៧​លាន​ដុល្លារ) នៅ​ក្លឹប​ថ្មី ដែល​​អតីត​មិត្តរួម​ក្រុម​នៅ Juventus គឺ Blaise Matuidi កំពុង​លេង។

អតីត​កីឡាករ​របស់ Real Madrid វ័យ​៣២​ឆ្នាំ​នឹង​ចុះ​កុងត្រា​​រយៈពេល​២​ឆ្នាំ​កន្លះ​​ជាមួយ​ក្លឹប​ដែល​មាន​ភាគហ៊ុន​របស់ Devid Beckham។ ត្បិត​តែ​ការ​ផ្ទេរ​របស់ Higuain មក​កាន់ Inter Miami មិន​ទាន់​ផ្លូវ​ការ ប៉ុន្តែ​​ម្ចាស់​ហ៊ុន​របស់​ក្លឹប​លោក Jorge Mas បាន​បង្ហោះ​រូប​ជាមួយ​កីឡាករ​នៅ​កីឡដ្ឋាន Miami។

នេះ​មាន​ន័យ​ថា ការ​ផ្ទេរ​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ។​ កីឡាករ Zlatan Ibrahimovic ជា​កីឡាករ​មាន​ថ្លៃ​ឈ្នួល​ច្រើន​ជាង​គេ​នៅ MLS ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​ពេល​នេះ​គេ​បាន​​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ AC MilaN ក្រោយ​ចាកចេញ​ពី LA Galaxy នៅ​ឆ្នាំ​មុន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី