• 2020-09-18 02:01:00
  • បាល់ទះ

ជួប​ជាមួយ​កីឡាករ​បាល់ទះ​កម្ពស់​២,១៨​ម៉ែត្រ​ គប់​និង​បាំង​ញាក់​សាច់

  • 2020-09-18 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dmitry Muserskiy ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​បាល់ទះ​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ម្នាក់ ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ជម្រើសជាតិ​រុស្សី។

Dmitry កើត​នៅ​ខែ តុលា ឆ្នាំ ១៩៨៨ សព្វ​ថ្ងៃ​មាន​អាយុ​៣១​ឆ្នាំ។ គេ​ចាប់​ផ្ដើម​លេង​បាល់ទះ​តាំងតែ​ពី​អាយុ​៨​ឆ្នាំ។ ​ឆ្នាំ​២០១០ ក្នុង​ទីក្រុង Yekaterinburg ក្នុង​ប្រកួត​ដំបូង​របស់​គេ​ឲ្យ​ជម្រើស​ជាតិ​រុស្សី​លេង​ទល់​នឹង​សហរដ្ឋអាមេរិក​ពាន​រង្វាន់ FIVB World League កីឡាករ Muserskiy រក​បាន​១៣​គ្រាប់ បាន​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​ល្អ​ជាង​គេ​ឲ្យ​ក្រុម​រុស្សី​នៅ​ពេល​នេះ។

នៅ​ឆ្នាំ​២០១១ ជាមួយ​ជម្រើសរើស​ជាតិ​របស់​គេ Dmitry បាន​ឈ្នះ​ពាន FIVB World League និង FIVB World Cup។ ក្នុង​អាជីព​​គេ​ជោគជ័យ​បំផុត​​ពេល​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្រុម​ VC Belogorie ក្នុង​ឆ្នាំ​២០០៨ ដោយ​គេ​​ជួយ​ក្រុម​ឈ្នះ​ពាន​​ស្ទើរ​តែ​រាល់​ឆ្នាំ​ក្នុង​​បាល់ទះ​លីគ​កំពូល​របស់​រុស្សី។ បច្ចុប្បន្ន Dmitry កំពុង​ប្រកប​អាជីព​​ជាមួយ​​ក្លឹប​នៅ​លីគ​កំពូល​ជប៉ុន Suntory Sunbirds។

ខាង​ក្រោម​ជា​បច្ចេកទេស​លេង​របស់ Dmitry Muserskiy​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម