• 2020-09-11 12:01:24
  • ព័ត៌មាន

Higuain លេចឮថា ផ្លាស់ទៅលេងនៅក្លឹបរបស់ Beckham ក្នុងពេលឆាប់ៗ

  • 2020-09-11 12:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain មានបំណងផ្លាស់ទៅកាន់ក្លឹបរបស់លោក David Beckham ក្លឹប Inter Miami នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។

សារព័ត៌មានដដែលបានឲ្យដឹងថា Higuain បានព្រមព្រៀងលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Miami រួចរាល់អស់ហើយ រួចនឹងធ្វើតេស្តសុខភាពក្នុងពេលឆាប់ៗនេះ។

Higuain ត្រូវបានក្លឹប Juventus ផ្ដាច់កុងត្រា ដោយសារតែខាងក្លឹបមានខ្សែប្រយុទ្ធលើសតម្រូវការ ក្រោយពេលចូលកាន់តំណែងជាគ្រូបង្គោលរបស់លោក Andrea Pirlo កាលពីពេលថ្មីៗនេះ។

ខ្សែប្រយុទ្ធរូបនេះបានចំណាយពេលជាង ១៥ឆ្នាំក្នុងអាជីពបាល់ទាត់ ហើយក្នុងរយៈពេលនេះ គេរកបានប្រមាណ ៣០០គ្រាប់ ជាមួយនឹងការបង្ហាញខ្លួន ៦៤០ដងឲ្យក្លឹបចំនួន ៦៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់