• 2020-09-16 03:00:00
  • បាល់ទះ

សរសើរ! កីឡាករកម្ពស់​ត្រឹម​តែ​១,៥៣​ម៉ែត្រ តែ​លោត​គប់​​បាល់​ម៉ាឆ្ងាញ់​ដៃ

  • 2020-09-16 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឥណ្ឌូនេស៊ី​ម្នាក់​បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​លាន់​មាន់​សរសើរ ដោយ​សារ​តែ​គេ​មាន​កម្ពស់​ទាប ប៉ុន្តែ​អាច​លោត​គប់​​បាន​យ៉ាង​ល្អ​ដូច​អ្នក​មាន​កម្ពស់​ខ្ពស់​ដែរ។

​តាម​រយៈ​វីដេអូ​មួយ​បង្ហោះ​លើ​​បណ្ដាញ​​សង្គម​ Youtube បង្ហាញ​ពី​ការ​ប្រកួត​រវាង​ក្រុម​បាល់​ទះ​​២​ក្រុម​​ម្ខាង​ពាក់​អាវ​ក្រហម ឯ​ម្ខាង​ទៀត​ពាក់​អាវ​លឿង។ ជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​ទស្សនា ក្រុម​អាវ​លឿង​មាន​កីឡាករ​ម្នាក់​​ទាប​ជាង​គេ​​កម្ពស់​ត្រឹម​តែ​១,៥៣​ម៉ែត្រ​តែ​ប៉ុណ្ណោះ។

យ៉ាងណាមិញ កីឡាករ​​ម្នាក់​ដែល​គេ​ស្គាល់​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​​បាន​បង្ហាញ​​កម្ពស់​មិនមែន​ជា​បញ្ហា​ធំ​ពេក​ទេ​ក្នុង​បាល់ទះ ដោយ​គេ​អាច​លោត​​យ៉ាង​ខ្ពស់​គប់​បាល់​យក​ពិន្ទុ​បាន។ ក្រៅ​ពី​គប់​គេ​ក៏​អាច​លោត​បាំង​បាល់​ជាមួយ​គូ​ប្រកួត​ដែល​មាន​កម្ពស់​ខ្ពស់​​បាន​ដែរ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់