• 2020-09-10 12:01:25
  • បាល់ទាត់

ប្រធាន​ក្លឹប​ Napoli បានឆ្លងជំងឺកូវីដ-១៩

  • 2020-09-10 12:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Napoli លោក​ Aurelio De Laurentis ត្រូវ​គេ​បាន​តេស្ត​​ឃើញ​លទ្ធផល​វិជ្ជមាន​កូវីដ-១៩​ នៅ​ថ្ងៃ​​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ផ្ទាល់​។

លោក​ Aurelio​ បាន​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ​ បន្ទាប់​ពី​លោក​បាន​ទៅ​ចូលរួម​​អង្គប្រជុំ​ផ្ទាល់​ជា​មួយ​ប្រធាន​ក្លឹប​ដទៃ​នៅ​ក្នុង​ Serie A កាល​ពី​ម្សិលមិញ​។

បន្ទាប់​តេស្ត​ឃើញ​វិជ្ជមាន​បែប​នេះ​ លោក​ប្រធាន​ក្លឹប​ខាង​លើ​ និង​អ្នក​ចូល​អង្គប្រជុំ​ទាំង​អស់​ ត្រូវ​បាន​ធ្វើ​ចត្តាឡីស័ក​ ១៤​ថ្ងៃ​។

មកទល់​នឹង​ពេល​នេះ​ ចំពោះ​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​រឿង​ខាង​លើ​ មិន​ទាន់​មាន​ខាង​ក្លឹប​ និង​អ្នក​សារព័ត៌មាន​ណា​មួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់